ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្តេចតេជោ ហ៊ុន សែន បង្ហាញវត្តមានលើទីលានវាយកូនគោលលើកដំបូង បន្ទាប់ពីធ្វើចត្តាឡីស័ក១៤ថ្ងៃ
Thu,19 November 2020 (Time 12:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 64នាក់)

ភ្នំពេញ ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញវត្តមានជាលើកដំបូង លើវាលស្មៅ នៃទីលានវាយកូនគោល បន្ទាប់ពីធ្វើចត្តាឡីស័ក១៤ថ្ងៃ។

សម្តេចបានបង្ហោះសារនៅលើ Facebook ថា « ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះ ដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។

ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសម្ភារៈថ្មីពិនិត្យឃើញថា កម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។

សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។

មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕