ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រះសីហនុអញ្ជើញពិនិត្យសមិទ្ធផលនានានៅសាលាបឋមសិក្សាអូរត្រេះ
Fri,20 November 2020 (Time 01:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 152នាក់)

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនខេត្តបានអញ្ជើញពិនិត្យសមិទ្ធផលនានានៅសាលាបឋមសិក្សាអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ និងបានឧបត្ថម្ភនូវស៊ីម៉ង់ត៍០២តោន ខ្សាច់១៥ម៉ែត្រគីបបន្ថែមទៀត និងថវិកាមួយចំនួនទៀត ដើម្បីបង្ហើយការចាក់សាបផ្លូវចូលសាលា និងទីធ្លាមួយចំនួនដែលសេសសល់នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក សៅ ចាន់ធឿន នាយកសាលាបឋមសិក្សា (អូរត្រេះចាស់) ព្រមទាំងលោកគ្រូអ្នកគ្រូ បានថ្លៃអំណរអរគុណ ដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងលោកអភិបាលរងខេត្ត និងលោកឧកញ៉ា ទៀ វិចិត្រដែលបាននាំយកអំណោយនៅស៊ីមងត៍និង ខ្សាច់ ដើម្បីជួយសាលារៀនបឋមសិក្សា (អូរត្រេះចាស់)ក្នុងការចាក់សាបទីធ្លាបរិវេណសាលារៀន ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងគោរពទង់ជាតិ។ ក្នុងនោះផងដែរលោកនាយកសាលាព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់បានជូនពរនិងបួងសួងដល់វត្ថុសាកសិទ្ធជូនដល់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងលោកអភិបាលរងខេត្ត លោកឧកញ៉ា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះសីហនុ និងមន្ទីរអប់រំយុវជននិងកីឡាខេត្ត ព្រមទាំងសប្បុរសជន លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា ដូចជាប្រកដំបូលអាគារសិក្សាដែលរងការខូចខាត និងការចាក់សាបក្នុងទីធ្លាសាលាជាដើម សូមឱ្យជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុក៏ឆ្លៀតពេល អញ្ជើញពិនិត្យមើលទីតាំងនិងបរិវេណក្នុងសាលារៀន ដែលបានចាក់សាបរួចដើម្បីការពិភាក្សា និងពិគ្រោះយោបល់ ជាមួយលោកនាយកសាលានិង លោកគ្រូអ្នកគ្រូនៅរាល់បញ្ហាដែលសាលា មានការខ្វះខាត និងធ្វើការជួសជុលបន្ថែមនៅចំណុចកន្លែងដែលខូចខាត ងាយស្រួលដល់សិស្សានុសិស្សដែលមករៀនមានភាពងាយស្រួលផងដែរ៕