ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឧត្តមសេនីយ៍ឯក ស ថេត ៖ មន្ត្រីចរាចរណ៍ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍ណាមួយ​ចំពោះអ្នកបើកបរខុសច្បាប់
Sat,21 November 2020 (Time 01:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 185នាក់)

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មន្ដ្រីចរាចរណ៍ទាំងអស់ត្រូវតែអនុវត្ដឲ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយកុំភ័យខ្លាចនូវការអន្ដរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់។

តាមរយៈ Facebook Page របស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានសរសេរយ៉ាងដូច្នេះ ថា «ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់»។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសរសើរ និងអរគុណដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញ ការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ៕