ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សមត្ថកិច្ចជំនាញចុះបង្រ្កាបទីតាំងកែច្នៃឈើខុសច្បាប់ចំនួន២កន្លែងក្នុងស្រុកជាំក្សាន្ត
Sat,21 November 2020 (Time 04:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 147នាក់)

ខេត្តព្រះវិហារ ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្ត និងកងរាជអាវុធហត្ថខេត្តស្រុកចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ជនជាតិវៀតណាមចំនួន២កន្លែង និងរកឃើញឈើប្រណីត ជាច្រើនដុំ ដែលបង្រាយ តាមព្រៃក្បែរផ្ទះលាក់ផងដែរ។ ទីតាំងដែលជំនាញបង្រ្កាបនេះ ស្ថិតភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងសិប្បកម្មខាងលើ ជនល្មើសដែលជាជនជាតិវៀតណាមបានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងកែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់។ លោកថា មកដល់ម៉ោងនេះ សមត្ថកិច្ចចម្រុះ កំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើ ទាំងអស់យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្តដើម្បីវាស់វែងនឹងចាត់ការតាមនីតិវិធីច្បាប់៕