ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីចុងសប្តាហ៍ បានចេញដំណើរទៅកាន់ខេត្តជាច្រើន បន្ទាប់ពីបញ្ចប់ការធ្វើតេស្តចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយលោកទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩។ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកថា ដំណើរបេសកកម្មនេះមានរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅកាន់ខេត្តគោលដៅចំនួន៧គឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ។ដំណើរបេសកកម្មនេះ មានគោលបំណងសំខាន់៣ គឺ ៖ ទី១-ពិនិត្យ និងចុះពិនិត្យមើលលទ្ធផលនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពីប្រជាកសិករទទួលបានស្រូវពូជពីសម្តេច ហ៊ុន សែន កន្លងទៅ។ ទី២- ពិនិត្យស្ថានភាពប្រភពទឹកនៅលើទីតាំងដែលបានស្តារ និងការព្យាករការប្រើប្រាស់ទឹកដល់ការប្រមូលផល និងទី៣-ពិនិត្យ និងវាយតម្លៃលើគុណភាពពូជស្រូវ (អត្រាដំណុះគ្រាប់) ដើម្បីទុកជាទឡ្ហីករណ៍សម្រាប់ការ ស្រាវជ្រាវ និងផលិតពូជស្រូវឲ្យកាន់តែល្អប្រសើរឡើងទាំងក្នុងស្ថានីយរដ្ឋ ក្រុមហ៊ុន ឯកជន និងសហគមន៍កសិកម្ម នាពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ