ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ពលរដ្ឋនៅឃុំព្រែកពោធ៌ វេទនារកដីសង់ផ្ទះនៅមិនបាន បែរជាលោកអ៊ុន ចាន់ដា ចែកដីសាលាឃុំព្រែកពោធ៌ ឲ្យមន្ត្រីរបស់ខ្លួន ផ្គើននិងបទបញ្ជា របស់លោកឧបកនាយករដ្ឋមន្ត្រីសខេង យ៉ាងគគ្លើន
Fri,28 February 2020 (Time 02:27 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1482នាក់)

ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែរស់នៅយ៉ាងវេទនាជាបំផុត ខ្លះជួលផ្ទះគេនៅ ខ្លះទៀតជួលដីគេ ដើម្បីសាងសង់ផ្ទះនៅ ក្នុងនោះគេមិនដែលឃើញពួកអស់លោកអាជ្ញាធរពាក់ព័ន្ធ គិតគូរពីទុក្ខលំបាករបស់ពលរដ្ឋដើម្បី រកទីជម្រកឲ្យពួកគាត់រស់នៅបានសមរម្យដូចពលរដ្ឋ ដ៌ទៃទៀតនោះទេ?ពោលគឺអាជ្ញាធរមួយចំនួន គិតតែពីនាំគ្នាដណ្តើមដីសាលាឃុំព្រែកពោធ៌ ចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនបានគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ?។

ប្រភពច្បាស់ការណ៌មួយ បានបញ្ជាក់ឲ្យដឹងថា?កាលលោកគួច ចំរើន ជាចៅហ្វាយខេត្តកំពង់ចាម មានក្រុមអតីតមន្ត្រីនៅក្នុងឃុំព្រែកពោធ៌មួយចំនួន និងសមាជិកក្រុមប្រឹក្សាស្រុកស្រីសន្ធរ មួយចំនួន បាននាំគ្នាធ្វើរបាយការណ៌ សុំដីក្នុងទីតាំងសាលាឃុំ ដោយយកលេសថា?លោកធុច ថាត អតីតអភិបាលស្រុកស្រីសន្ធរ (សន្យាឲ្យដីខ្យល់)ដល់ពួកគេ ដើម្បីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ប្រភពខាងលើបានបន្តទៀតថា,? ដោយសារតែលោកគួច ចំរើនដឹង ពីទង្វើអាក្រក់របស់មន្ត្រីទាំងនេះបានឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីយកដីសាលាឃុំព្រែកពោធ៌ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន របស់ពួកគេនោះ?លោកគួច ចំរើន មិនចុះហត្ថលេខា ប្រគល់ដីសាលាឃុំព្រែកពោធ៌ ឲ្យទៅមន្ត្រីខិលខូចទាំងនោះទេ?ដោយសារតែលោកគួច ចំរើន ជាមនុស្សឆ្លាត គាត់មិនយកករបស់គាត់ទៅលអន្ទាក់ជាមួយនិងមន្ត្រីខិលខូចទាំងនោះទេ?។

ប្រភពខាងលើបានបន្តទៀតថា?បច្ចុប្បន្ននេះ លោកគួច ចំរើន បានផ្ទេរតំណែង ទៅកាន់តំណែងជាចៅហ្វាយខេត្តព្រះសីហនុ ដោយលោកអ៊ុន ចាន់ដា មកកាន់តំណែង ជាចៅហ្វាយខេត្តកំពង់ចាម ភ្លាមនោះក្រុមមន្ត្រីខិលខូច ខាងនេះ បាននាំគ្នាធ្វើរបាយការណ៌ ជូនលោកអ៊ុន ចាន់ដា ដើម្បីយកសាលាឃុំព្រែកពោធ៌ ដើម្បីចែកគ្នា ជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ពួកគេ។សូមបញ្ជាក់ថា?លោកអ៊ុន ចាន់ដា ចៅហ្វាយខេត្តកំពង់ចាម បានចុះហត្ថលេខាថ្ងៃទី២១ ខែមករាឆ្នាំ២០២០ដើម្បីឯកភាពតាមលទ្ធផលដោះស្រាយ,សម្រេចប្រគល់ដីនេះ ជូនពួកគាត់តាមនិតិវិធី ,ជូនមន្ទីដែនដីនគរូបនីយ៌កម្ម,មុខងារ ។

សូមបញ្ជាក់ផងដែលថា?កាលពីពេលកន្លងទៅនេះ លោកឧបកនាយករដ្ឋមន្ត្រីសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៌ថា?ចៅហ្វាយខេត្តឬក្រុមប្រឹក្សាខេត្ត រាជធាទូទាំងប្រទេសគ្មាន សិទ្ធចុះហត្ថលេខាប្រគល់ដីរបស់រដ្ឋឲ្យទៅបុគ្គលណាមួយជាដាច់ខាត។សូមបញ្ជាក់ថា?ទាក់ទងនិងករណីលោកអ៊ុន ចាន់ដា ចៅហ្វាយខេត្តកំពង់ចាម ប្រគល់ដីសាលាឃុំព្រែកពោធ៌ឲ្យទៅមន្ត្រីខាងលើនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ធ្លាប់បានធ្វើការព្រមានជាញឹកញយ ដល់មន្ត្រីរបស់ខ្លួន ត្រូវតែនាំគ្នាដកខ្លួន ឲ្យឆ្ងាយជាបន្ទាន់ ទាក់ទងនិងអំពើពុករលួយ ដូចជាការឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើ ការឃុបឃិតគ្នាលុបដីបឹងទន្លេរ ការឃុបឃិតគ្នាយកដីរបស់រដ្ឋជាដើមល។ល។និង។ល។ បើមិនដូច្នេះទេ?និងត្រូវប្រគល់តួនាទីនិងភារកិច្ចនេះឲ្យទៅតុលាការជាអ្នកចាត់ការតាមផ្លូវច្បាប់ ទោះបីជាជននេះពាក់ផ្កាយឬពាក់លោកខែក៌ដោយត្រូវតែផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ចំពោះជនណាដែលបានប្រព្រិត្តិអំពើពុករលួយ។

មហាជនរងចាំមើលតើលោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងលោកឧបកនាយករដ្ឋមន្ត្រីហ៊ុនសែន និងចាត់វិធានការបែបណា ទៅលើបុគ្គល អ៊ុន ចាន់ដា ដែលបានប្រើសិទ្ធនិងតួនាទីជាចៅហ្វាយខេត្តកំពង់ចាម ដែលបានចុះហត្ថលេខាប្រគល់ដីសាលាឃុំព្រែកពោធ៌(ដីរបស់រដ្ឋ)ឲ្យទៅមន្ត្រីរបស់ខ្លួន។