ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដោយមិនបានពាក់ម៉ាស់ ហើយនេះគឺជាការបង្ហាញខ្លួនជាសាធារណៈដ៏កម្រ ខណៈទីក្រុងព្យុងយ៉ាង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលមេរោគនៅក្នុងប្រទេសដ៏ឯកោមួយនេះ ។ នេះបើតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។បើតាមសារព័ត៌មានកូរ៉េខាងជើង KCNA សមយុទ្ធយោធាខាងលើគឺត្រូវបានធ្វើឡើង ដោយផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និងបង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះបានធ្វើឱ្យលោក គីម ពេញចិត្តជាខ្លាំង ។ ប៉ុន្តែលំហាត់សឹកនេះ កើតមានឡើងនៅចំពេលដែលទីក្រុងព្យុងយ៉ាង កំពុងរឹតបន្តឹងវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ក្នុងនោះរួមមានដូចជាការបង្កើតការត្រួតពិនិត្យ នៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន និងកំពង់ផែនៅទូទាំងប្រទេស ។សារព័ត៌មាន KCNA បន្ថែមទៀតថា លោក គីម ក៏បានកោះប្រជុំក្រុមមន្ត្រីរបស់លោកផងដែរ សំដៅណែនាំពីការប្រយុទ្ធប្រឆាំ ងនឹងជំងឺ COVID-19 ជាមួយការព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» នៅក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់ជំងឺឆ្លងមួយនេះ ។គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនទាន់ទទួលស្គាល់ករណីឆ្លងជំងឺ COVID-19 ណាមួយនោះទេ បើទោះជាសារព័ត៌មានកូរ៉េខាងត្បូងខ្លះរាយការណ៍ថា ជំងឺនេះបានឆ្លងចូលរួចទៅកូរ៉េខាងជើងហើយ និងសម្លាប់មនុស្សប្រជាជនកូរ៉េខាងជើង ជាច្រើននាក់ក៏ដោយ។ លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយបំផុត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ពោលគឺ ២២ថ្ងៃ ក្រោយចូលរួមប្រារព្ធខួបកំណើតរបស់ឪពុក គឺលោក គីម ជុងអ៊ីល ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ