ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សង្ស័យនៅពីក្រោយខ្នងចោរទាំង ៣នាក់យកដីទំហំជាង ២ហិកតាលក់
Sat,29 February 2020 (Time 01:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1432នាក់)

រាជធានីភ្នំពេញ ៖ លោកជំទាវតំណាងរាស្ត្រម្នាក់ នៅពីក្រោយខ្នងអ្នកទិញដីចោរ!!  ប្រភពពីមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានអោយដឹងថា  ជនស​ង្ស័​យចំនួន ៣នាក់  ដែលពាក់ព័ន្ធនឹងការឃុបឃិតគ្នាយកដីលោក  ភឺ​ន ផល្លា ទំហំជាង ២ហិកតា លក់នៅភូមិសំរោងខាងត្បូង  សង្កាត់សំរោង  ខណ្ឌព្រែកព្នៅ  រាជធានីភ្នំ​ពេ​ញ  ត្រូវបាន​ស​មត្ថកិច្ចនគរ បា​​ល  នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ  ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២​០​២​០នេះ ។

បើគ្មានការប្រែប្រួលទេ  នៅព្រឹកនេះសមត្ថកិច្ច នឹងបញ្ជូនជនសង្ស័យទាំង ៣នាក់ខាងលើទៅកាន់អយ្យការអមសា​លា​ ដំបូងរាជធានីភ្នំពេញ  ដើម្បីចាត់ការបន្តតាមនីតិវីធីច្បា​ប់ ។

ប្រភ​ពដដែលបានបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ខាងលើ បានយកដីលោក ភឺន ផល្លា លក់ទៅឱ្យឈ្មោះ យស ម៉ា​លី​ណា​ គឺធ្វើតាមបញ្ជារបស់ឯកឧត្ដម អនុរដ្ឋលេ​ខា​ធិកា​រ ក្រសួងមហាផ្ទៃមួយរូប ។

លោ​ក ភឺន ផល្លា ជាម្ចាស់ដីបានសំណូមពរឱ្យតុលាការ ចាត់ការជនដែលពាក់ព័ន្ធទាំងអស់តាមផ្លូវច្បាប់ និងសុំយកដី​ដែ​លជាកម្មសិទ្ធិរបស់លោកទំហំជាង ២ហិក​តា​ត្រល​ប់​មកវិញ ។

ក្នុងរឿងនេះ មានលោកជំទាវតំណាងរាស្ត្រម្នាក់នៅពីក្រោយខ្នងអ្នកទិញ ។ ទោះបីដឹងថា ខ្លួនទិញដីពីចោរហើយក៏ដោ​យ​​ ក៏នៅតែមិនព្រមប្រគល់ដីឱ្យម្ចាស់គេវិញដែរ ម្យ៉ាងវិញទៀត ថែមទាំងទៅធ្វើរបងព័ទ្ធយកបន្ថែមទៀតផង ។

គួរ​បញ្ជាក់ថា បន្ទាប់ពីបែកធ្លាយរឿងចោរលួចលក់ដីទំហំជាង ២ហិកតា របស់លោក ភឺន ផល្លា អាជ្ញាធរភូមិ-សង្កាត់  បា​​នប្រកាសច្រានចោលលិខិតផ្ទេរសិទ្ធិ ដែលពួកចោ​រ​លួ​ចលក់ឱ្យទៅឈ្មោះ យស ម៉ាលីណា វិញហើយ ។

 ពេលនេះចោរលក់ដីក៏ចាប់បាន អ្នកនៅពីក្រោយខ្នងចោរក៏ស្គាល់ អ្នកទិញដីពីចោរក៏ស្គាល់ អ្នកនៅពីក្រោយខ្នងអ្ន​ក​ទិ​​​ញដីពីចោរក៏ដឹង  តើច្បាប់នឹងចាត់ការអ្នកពាក់ព័ន្ធតា​ម​វិធានបែបណាវិញ ?