ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៣៩,០០​២​នាក់ បានចាកចេញពីមន្ទីរពេទ្យ នៅ​​​ទូទាំងប្រទេសចិន
Sat,29 February 2020 (Time 01:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1303នាក់)

ទីក្រុងប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើ​យ​ពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៣៩,០០២នាក់ហើយ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នា​ក់​ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ ម​នុស្សចំនួន ២,៨៨៥ នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរមានត្រឹមតែ ៤២៣នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៤៥នាក់ ។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៧៩,២៥១ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៨៣៥នាក់ ប៉ុន្តែខេត្ត​ហ៊ូប៉ី (Hubei) រ៉ាប់រងសឹងតែទាំងអស់នៃករណីទាំងនេះ ៕