ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
Trump មិន​ចង់​និយាយ​ជាមួយ​លោក Xi Jinping នៅពេលនេះ​ទេ​
Fri,15 May 2020 (Time 01:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1267នាក់)

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានបង្ហាញ​សញ្ញា​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​នៃ​ទំនាក់ទំនង​របស់លោក​ជាមួយ​ប្រទេស​ចិន​ទាក់ទង​នឹង​វីរុស​ឆ្លង​កូ​វិដ​១៩ ដោយ​លោក​បាន​និយាយថា​លោក​មិនមាន​ចំណាប់អារម្មណ៍​ក្នុងការ​និយាយ​ទៅកាន់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅពេលនេះ​ទេ ហើយ​លោក​បន្តទៀតថា​លោក​អាច​នឹង​កាត់​ផ្តាច់ទំនាក់ទំនង ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ លើ​ពិភពលោក​នេះ​ទៀតផង​។ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Fox Business កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក Trump បាន​និយាយថា លោក​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបរាជ័យ​របស់​ចិន​ក្នុងការ​គ្រប់គ្រង​ជំងឺ COVID-19 ដែល​ការ​រា​ជ័យ​នេះ វា​បាន​បំផ្លាញ​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម កាលពី​ខែ​កម​រា​កន្លងទៅនេះ រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ដែល​លោក​ធ្លាប់បាន​កោតសរសើរ​ថា ជា​សមិទ្ធផល​ដ៏​ធំ​អស្ចារ្យ​មួយ​។​

​លោក Trump បាន​និយាយថា​“ ចិន​មិនគួរ​បណ្តោយ​ឲ្យ​រឿងនេះ​កើតឡើង​ឡើយ​… ខ្ញុំ​បាន​ចុះ​កិច្ចព្រមព្រៀង​ព​ណិ​ជ្ជ​កម្ម​មួយ​ដ៏​អស្ចារ្យ តែ​ឥឡូវនេះ​ខ្ញុំ​មាន​អារម្មណ៍​មិន​ដូច​មុន​ទេ​។ ពេល​ចុះហត្ថលេខា​រួចរាល់ ស្រាប់តែ​ជំងឺឆ្លង​នេះ​វា​កើតឡើង វា​ពិតជា​បានធ្វើ​ឲ្យ​ខ្ញុំ មាន​អារម្មណ៍​មិន​ដូច​មុន​ឡើយ​។​

​ពេល​និយាយ​ដល់​ឈ្មោះ​លោក Xi Jinping ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។​ប៉ុន្តែ​នៅក្នុង​បទសម្ភាសន៍​នេះ​លោក Trump បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ឥឡូវនេះ ខ្ញុំ​មិន​ចង់​និយាយ​ទៅកាន់ លោក Xi Jinping នោះទេ​»​។​

​លោក Trump ត្រូវបាន​គេ​សួរនាំ អំពី​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​មួយរូប មកពី​គណបក្ស​សាធារណរដ្ឋ ដែល​ចង់​បញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ដល់​និស្សិត​ចិន ដែល​ដាក់​ពាក្យសុំ​សិក្សា​លើ​វិស័យ​សន្តិសុខ​ជាតិ និង​បញ្ញា​សិប្បនិម្មិត​។​លោក Trump ឆ្លើយតប​ថា​មានរឿង​ជាច្រើន ដែល​យើង​អាចធ្វើ​បាន​។ យើង​អាចធ្វើ​អ្វី​គ្រប់យ៉ាង​បាន​។ យើង​ក៏​អាច​កាត់​ផ្តាច់ទំនាក់ទំនង ទាំងមូល​តែម្តង​ជាមួយ​ចិន​៕