ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អា​រ៉ា​ប៊ី​សា​អូឌីត​អនុញ្ញាតឱ្យ​ព្រះវិហារ បើកទទួល​អ្នក​ចូល​ថ្វាយបង្គំ​រៀងរាល់ថ្ងៃ​សុក្រ​ឡើងវិញ​
Fri,29 May 2020 (Time 02:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1284នាក់)

​អន្តរជាតិ​៖​តាម​ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​ថា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​អនុញ្ញាត​ឱ្យមាន​ការបើក​ព្រះវិហារ​ឡើងវិញ​សម្រាប់​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ចូល​ថ្វាយ​បង្គ​ព្រះ​រៀងរាល់ថ្ងៃ​សុក្រ​តាម​ទំនៀមទម្លាប់​។ ក្រោយពី​ប្រទេស​នេះ​បាន​បន្ធូ​លក្ខខណ្ឌ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

ព្រះវិហារ​នីមួយៗ​នឹងត្រូវ​អនុញ្ញាតឱ្យ​បើកទ្វារ​២០​នាទី​ប៉ុណ្ណោះ​សម្រាប់​អ្នក​ចូល​ថ្វាយបង្គំ​ព្រះ​ហើយ​ត្រូវ​បិទ​វិញ​ជាបន្ទាន់​ក្រោយ​ពិធី​ថ្វាយបង្គំ​បានបញ្ចប់​។​អាជ្ញាធរ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយថា​ការ​រឹតបន្តឹង​នឹងត្រូវ​បាន​ដកចេញ​ក្នុង​ផ្នែក​ខ្លះ​ហើយនឹង​ត្រូ​អនុវត្តន៍​ឱ្យបាន​ពេញលេញ​ចាប់ពី​ថ្ងៃទី​២១​មិថុនា​។

លើកលែងតែ​ទីតាំង​សក្ការៈ​ដ៏​ពិ​សិទ្ធ​ទីក្រុង​Mecca​ប៉ុណ្ណោះ​ដែល​បាន​ទាក់ទាញ​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​រាប់លាន​នាក់​ទៅកាន់​ទីនោះ​រៀងរាល់ឆ្នាំ​គឺ​នៅតែ​បិទ​ដដែល​រហូត​ទាល់តែ​មានការ​សម្រេច​ជាថ្មី​៕