សៀមរាប៖បុរសម្នាក់ស្រវឹងស្រាធ្លាក់ពីលើជណ្ដើរផ្ទះបណ្តាលឱ្យស្លាប់។ករណីធ្លាក់ពីលើជណ្ដើរផ្ទះស្លាប់បានកើតឡើងនៅចំណុចភូមិត្រពាំត្រុំឃុំពពេលស្រុកសូទ្រនិគមខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០ ។មន្ត្រីនគរបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ម រី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។សមត្ថកិច្ចបានបន្តថា មូលហេតុ គឺជនរងគ្រោះជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ។តាមការពិនិត្យរបស់មន្ត្រីជំនាញឃើញថាពុំមានពាក់ព័ន្ធនិងបទល្មើសឡើយ។សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វលបុណ្យតាមប្រពៃណី៕FacebookWhatsAppTelegram
វីដែអូ