អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងអនុប្រធានាធិបតីលោក Mike Pence បានធ្វើតេស្តរកវិរុសកូវិដ១៩ជាថ្មី បន្ទាប់ពីសមាជិកយោធាអាមេរិកម្នាក់ដែលធ្វើការនៅសេតវិមាន បានបានឆ្លងវីរុសនេះ។ នេះបើយោងតាមប្រភពពី CNA។ក្នុងអំឡុងពេលប្រជុំជាមួយអភិបាលរដ្ឋតិចសាស់នៅការិយាល័យអូលលកាលពីថ្ងៃព្រហស្បតិ៍(៧ ឧសភា) លោក Trump បានប្រាប់អ្នកយកព័ត៌មានថា លោកមានទំនាក់ទំនងតិចតួចជាមួយនឹងសមាជិកយោធាដែលផ្ទុកវីរុសនោះ ហើយលោក និងលោក Pence មិនបានពាក់ម៉ាស់ពេលប្រជុំឡើយ។យោងតាមអ្នកនាំពាក្យនៃសេតវិមានលោក Gidley បានរាយការណ៍នៅថ្ងៃនេះថា លោក Trump និងលោក Pence បានធ្វើតេស្ដរួចរាល់ហើយ រីឯលទ្ធផលវិញ គឺចេញមកអវិជ្ជមានទាំងពីរ។គួរឲ្យដឹងដែរថា ចាប់តាំងពីមានសមាជិកយោធា ដែលបម្រើការនៅក្នុងសេតវិមានបានឆ្លងវីរុសកូរ៉ូណាមក លោក Trump បានបង្គាប់ឲ្យបុគ្គលិកដែលបម្រើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្ដជារៀងរាល់ថ្ងៃ ដែលកាលពីមុនពួកគេធ្វើតេស្ដតែម្ដងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ