ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
កូរ៉េខាងជើងបើកសាលារៀនវិញដើមខែមិថុនានេះ បន្ទាប់ពីបិទដោយសារកូវីដ១៩
Mon,01 June 2020 (Time 11:55 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1218នាក់)

កូរ៉េខាងជើង ៖ កូរ៉េខាងជើងនឹងបើកសាលារៀនឡើងវិញទាំងអស់ នៅក្នុងខែមិថុនានេះ បន្ទាប់ពីបានបិទទា្វរអស់មួយរយៈ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ខណៈការភ័យខ្លាចពីការឆ្លងរាតត្បាតបានធូរស្បើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់មានការបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ សូម្បី១ករណីនៅឡើយទេ ប៉ុន្តែប្រទេសនេះបានដាក់ចេញវិធានការតឹងរឹង រួមមានទាំងការបិទទ្វារព្រំដែន និងដាក់ឲ្យមនុស្សរាប់ពាន់នាក់នៅដាច់ដោយឡែកជាដើម។
ប្រភពថា បវេសនកាលថ្មីនៅកូរ៉េខាងជើង តាមពិតគឺកាលពីដើមខែមេសាឯណោះ តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ បើទោះបីជាមានវិទ្យាល័យនិងសកលវិទ្យាល័យខ្លះៗត្រូវបានអនុញ្ញាតឲ្យបន្តថ្នាក់រៀនឡើងវិញ កាលពីពាក់កណ្តាលខែមេសា។

សារព័ត៌មាន យុនហាប បានចេញផ្សាយដោយដកស្រង់ពីវិទ្យុរដ្ឋរបស់កូរ៉េខាងជើងថា «ឆមាសថ្មីៗនឹងចាប់ផ្តើមនៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ ទូទាំងប្រទេស ចាប់ពីដើមខែមិថុនានេះ ហើយវិធានការចត្តាឡីស័កត្រូវឲ្យមាន សម្រាប់ការបើកឡើងវិញ សាលាមេត្តេយ្យ និងកន្លែងមើលថែកុមារតូចៗ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនលើស ៦.១លាននាក់ ក្នុងនោះមនុស្សប្រមាណ ៣៧០,០០០នាក់ នៅទូទំាងប្រទេស និងដែនដីចំនួន ១៩៧ លើកលែងតែកូរ៉េខាងជើង ដែលមិនទាន់បានអះអាងពីការរកឃើញករណីឆ្លង៕