ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ប្រកាសចូលកាន់តំណែងស្នងការនគរបាលថ្មីខេត្តកែប លោក សម្បត្តិ សុធារ័ត្ន ជំនួសលោក ប៉ែន តារា
Tue,02 June 2020 (Time 02:57 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 33នាក់)

ខេត្តកែប ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលថ្មីខេត្តកែប។

តាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន។

លោក សម្បត្តិ សុធារ័ត្ន ស្នងការខេត្តកែបថ្មីបានប្ដេជ្ញាខិតខំអនុវត្តនូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគត្តិយុត្តិរួមនិងគោលការណ៍ណែនាំនានាក៏ដូចជាការគាំទ្រនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតរួចមក។

លោក សោម ពិសិដ្ឋិ អភិបាលខេត្តកែបបានវាយតម្លៃខ្ពស់ និងកោកោតសរសើរចំពោះសមិទ្ធផលនានាកន្លងមក និងសូមចូលរួមផ្តល់នូវអនុសាសន៍ចំនួន៥ ចំណុចបន្ថែម ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តរួមមាន ៖ ១.បញ្ហាគ្រឿងញៀន. ២ល្បែងស៊ីសងគ្រប់ប្រភេទ. ៣ច្បាប់ចរាចរណ៍ផ្លូវគោក. ៤សន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ. ៥.សហការផ្ទៃក្នុង..ជាពិសេសបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការផ្លាស់ប្ដូរ ផ្ទេរភារកិច្ច និងការតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកែបនាពេលនេះ គឺជាដំណើរការធម្មតានៃការរៀបចំមុខតំណែងមន្ត្រីក្នុងការងារមុខងារសារធារណៈ ស្របទៅតាមជីវភាពនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែបានធ្វើជាបន្តបន្ទាប់ នៅក្នុងក្របខណ្ឌថ្នាក់ក្រោមជាតិក្ដី ឬថ្នាក់ជាតិក្ដី ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីជាការឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ដោយឡែក នៅខេត្ត កែបក៏តែងតែបានធ្វើការផ្លាស់ប្ដូរស្នងការនគរបាលខេត្តកែប ដែលធ្វើ ពិធីប្រកាសចូលកាន់មុខតំណែងនាពេលនេះ។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់។ ពិសេសលោក សម្បត្តិ សុធារ័ត្ន ដែលត្រូវតែងតាំងជាស្នងការថ្មី ត្រូវបន្តដឹកនាំសហការសាមគ្គីគ្នា អភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានគុណភាព ប្រសិទ្ធភាព ថែមទៀត ដើម្បីទទួលបានជោគជ័យជាផលប្រយោជន៍ចំពោះមូលដ្ឋាន និងប្រជាពលរដ្ឋជាពិសេសពង្រឹងភូមិឃុំសង្កាត់មានសុវត្ថិភាព៕