ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អាជ្ញាធរខេត្តកណ្តាលបន្តចុះចែកម៉ាស និងសាប៊ូដល់កម្មករ និងណែនាំឲ្យរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩
Tue,02 June 2020 (Time 03:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

ខេត្តកណ្ដាល ៖ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកម៉ាស និងសាប៊ូ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាលមកចែកជូនដល់កម្មករ កម្មការនី ចំនួន២៥០នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ ក្រុមហ៊ុន ហ្គាវ័ន្ត ភឹភែរឹល (Gawon Apparel CO.,LTD) ដែលស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលបំណងក្នុងការចុះនេះ គឺដើម្បីចូលរួមពង្រឹងក្នុងការពារ ការឆ្លងរីករាលដាលនូវមេរោគ កូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ហើយធ្វើការពន្យល់ណែនាំដល់កម្មករ កម្មការនីទាំងអស់ អំពីវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ និងវិធីការពារខ្លួនកុំឲ្យឆ្លងរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលតំរូវឲ្យយើងទាំងអស់គ្នា ត្រូវតែលាងដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ជែលលាងដៃ ឬទឹកអាកុលជាដើម ហើយត្រូវពាក់ម៉ាសជានិច្ច ដើម្បីរក្សាសុខភាពឲ្យបានល្អ។

លោកស្រីបានបន្តថា បើក្នុងករណីមិនស្រួលខ្លួន ឬមានការសង្ស័យ ថាបានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅ អាជ្ញាធរ ឬមន្ទីពេទ្យបង្អែកដែលនៅជិត ដើម្បីទទួលបានការធ្វើតេស ពិនិត្យសុខភាព និងព្យាបាលបានទាន់ពេលវេលា។ លោកស្រីបានគូសបញ្ជាក់ថា បញ្ហាសុខភាពគឺជារឿងសំខាន់ណាស់ យើងមិនត្រូវមើលរំលងឡើយ ក្នុងការថែទាំសុខភាពឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាងព្យាបាល ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែស្អាត និងមានអនាម័យជានិច្ច ត្រូវចេះការពារខ្លួនយើង ក៏ដូចការពារ បងប្អូន មិត្តភក្ដិ ក្រុមគ្រួសារយើង កុំឲ្យឆ្លងនូវជំងឺផ្សេងៗមិនថាតែជំងឺកូវីដ-១៩នោះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំក្នុងការផ្សព្វផ្សាយអប់រំ អំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់មិត្តភក្តិ បងប្អូន ឲ្យបានទូលំទូលាយបន្ថែមទៀត ផងដែរ។
សូមជម្រាបថា ក្នុងការចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការិនីទាំង ២៥០នាក់នោះ គឺក្នុងម្នាក់ទទួលបានសាប៊ូ១ដុំ និងម៉ាសចំនួន២ (ជាប្រភេទម៉ាស់ដែលអាចបោកទឹកប្រើប្រាស់ឡើងវិញបាន)៕