ភ្នំពេញ ៖ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងនៃគម្រោងការពារទឹកជំនន់ និងប្រព័ន្ធ ប្រឡាយលូជំហានទី៤ អង្គការ JICA បានដាក់ឱ្យដំណើរការនូវម៉ាស៊ីនស្ទាក់យកសំរាមដោយស្វ័យប្រវត្តិពីប្រឡាយ លូ និងពីស្ថានីយនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។តាមប្រភពពី JICA ODA Prss បានឱ្យដឹងថា ម៉ាស៊ីនស្ទាក់យកសំរាមដោយស្វ័យ ប្រវត្តិទាំងបួនទីតាំងនេះមានតម្លៃសរុបជាង១១៥លានដុល្លារអាមេរិក។ ក្នុងគម្រោងដំឡើង៤ទីតាំង ដោយបានដាក់ដំណើរការបានចំនួន២ទីតាំង (ផ្សារកណ្តាល និងព្រះគម្លង់) ឯ២ទីតាំងទៀត មិនទាន់ដាក់ឱ្យដំណើរទេ គឺនៅចតុមុខ និងផ្សារចាស់។ អេក្រង់មេកានិចថ្មីនេះ សម្រាមត្រូវបានយកចេញដោយម៉ាស៊ីនស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយ ឧបករណ៍មេកានិចផងដែរ។លើសពីនេះ អេក្រង់មេកានិចថ្មីនឹងចូលរួមចំណែកក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុង ឱ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិ ព្រមទាំងការពារបរិស្ថានទឹក លុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ជំហានទី៤ ដែលបានសម្ពោធដាក់ឱ្យដំណើរ នូវឧបករណ៍ស្ទាក់សំរាមដោយស្វ័យប្រវត្តិនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញ ចូលរួមពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារJICA ក្រុមហ៊ុនប្រឹក្សា CTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ