ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្មមួយចំនួនក្រៅពីអង្ករ និងស្រូវមានការ​កើន​ឡើងខ្ពស់
Thu,04 June 2020 (Time 12:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 33នាក់)

ភ្នំពេញ ៖ ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវីដ-១៩ ក្នុងរយៈពេល ៥ខែ ដើម​ឆ្នាំ២០២០នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ និងស្រូវ គឺមានការកើនឡើងខ្ពស់ ក្នុងនោះ ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦,២៩០ តោន កើន​ឡើងប្រមាណ ៨៨, ២៩០ តោន ស្មើនឹង ៩,៧២ភាគរយ ដែលធៀប​ទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨, ០០០ តោនប៉ុណ្ណោះ។ នេះបើយោងតាមការបញ្ជាក់​របស់​លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈ​ផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

លោក វេង សាខុន បានគូសបញ្ជាក់ថា យោងតាមលទ្ធផលនៃការនាំចេញ​ផលិត​ផលកសិកម្មមួយចំនួន ក្រៅពីអង្ករ និងស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាម​អនាម័យ​នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈ​ពេល ៥ខែ ដើមឆ្នាំ២០២០ សម្រេចបាននូវផលិតផលមួយចំនួន ដូចជា ម្សៅដំឡូង​មី​នាំ​ចេញបាន ១០, ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង ៩៧,៣០​ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន៣៨១,៧០០តោន។

គ្រាប់ស្វាយចន្ទីនាំចេញបាន ១៩០, ១៤១ តោន កើនឡើងប្រមាណ ៣៨, ៥៨១ តោន កើន​ឡើង ២៥,៤៦ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ១៥១, ៥៥០ តោនប៉ុណ្ណោះ។ ចំពោះគ្រាប់ពោតនាំចេញ​បាន ៣៥, ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង ២៩,៦៨ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន ៥០, ៦៧៩ តោន។

លោករដ្ឋមន្រ្ដីបានកត់សម្គាល់ឃើញថា សម្រាប់ផ្លែចេកស្រស់នាំចេញបាន ១២១, ៤១៥ តោន កើនឡើងប្រមាណ ៧៦, ៨៩៧ តោន ស្មើនឹង ១៧២,៧៣ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤, ៥១៨ តោនប៉ុណ្ណោះ។

ជាមួយគ្នានេះ ផ្លែស្វាយស្រស់នាំចេញបាន ៤៤, ០៩៩ តោន កើនឡើងប្រមាណ ១៤, ៨៨៥ តោន ស្មើនឹង ៥០,៩៥ភាគរយ ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មាន ចំនួនតែ ២៩, ២១៤ តោនប៉ុណ្ណោះ។ ដោយឡែក សម្រាប់ផលិតផល ម្រេចនាំចេញបាន ២, ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១ភាគរយ ដែលធៀបទៅ​នឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២០, ០៦១ តោនប៉ុណ្ណោះ៕