ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
​រថយន្ត​សម្រុក​ចូល​ឆៀក​ដោយការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍និងផាកពិន័យ​ទ្វេគុណ
Sun,07 June 2020 (Time 02:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1371នាក់)

បន្ទាយមានជ័យ​៖​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​និងការផាកពិន័យ​ទ្វេ​គុណ​​បាន​ជម្រុញ​ឱ្យ​ម្ចាស់​យានយន្ត​នៅ​ខេត្តបន្ទាយមានជ័យ​បាន​សម្រុកយក​រថយន្ត​ទៅ​តម្រង់​តម្រៀបជួរ​បន្តក​ន្ទុ​យ​គ្នា​។​ដើម្បី​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​របស់​ក្រុមហ៊ុន​ឯកជន​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ចល័ត ។​

​លោក​គង់​ប៊ុន​លឿ​ត​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងកាលពីល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​លើក​នេះ​ក្រុមហ៊ុន​CMVIC​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ចល័ត​ឬ​ឆៀក​ចល័ត​។​

បានមក​ធ្វើ​នៅក្នុង​បរិវេណ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​នា​ផ្លូវជាតិ​លេខ​៥​ភូមិ​គាប​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​រយៈពេល​៣​សប្តាហ៍​(​ថ្ងៃទី​១៨​ខែឧសភា​ដល់​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០)​។​សម្រាប់​បងប្អូន​ជា​ម្ចាស់​យានយន្ត​ដែល​មិនទាន់បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឬ​អស់​សុពលភាព​អាចមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។​

​លោក​អនុប្រធាន​បាន​បន្តថា​៖​ក្នុង​រយៈពេល​លើក​នេះ​មាន​យានយន្ត​កាន់តែ​ច្រើនជាង​មុន​២​ទៅ​៣​ដង​បាន​ចូលមក​ឆៀក​។​ក្នុងនោះ​ភាគច្រើន​ជា​រថយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ច្រើន​ខែ​និង​ឆ្នាំ​។​បន្ទាប់មកទៀត​ជា​រថយន្ត​ដែល​ផុត​សុពល​ភព​ឆៀក​ក្នុង​លក្ខណៈ​ធម្មតា​។​រថយន្ត​របស់​មន្ត្រី​កងទ័ព​ដែលមាន​ប័ណ្ណ​សម្គាល់​យានយន្ត​(​កាត​គ្រី​)​ត្រឹមត្រូវ​ហើយ​មិន​អស់​សុពលភាព​ដែល​អង្គភាព​ចេញ​ឱ្យ​ក្នុង​១​ឆ្នាំ​ម្តងៗ ។​
​ចំពោះ​មូលហេតុ​ចម្បង​ដែលនាំឱ្យ​ម្ចាស់​នាំ​យានយន្ត​មក​តម្រៀប​បន្ត​គ្នា​ចាំ​ចូល​ឆៀក​គឺ​សំខាន់​ជាងគេ​មកពី​ពួកគាត់​ភ័យខ្លាច​ឬក៏​ថា​ចៀសវាង​ការផាកពិន័យ​គុណ​ច្រើនដង​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នា​ដំណាក់កាល​នេះ ។​

​ឯ​ចំពោះ​មន្ត្រី​កងទ័ព​ដែល​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​តែមាន​អង្គភាព​ចេញ​កាត​គ្រី​ឱ្យ​ហើយ​អាច​ចូល​ឆៀក​បាន​ពួកគាត់​ត្រេកអរ​ហើយក៏​សម្រុក​យក​ឡាន​មក​ឆៀក​ព្រោះ​វា​បាន​ស្របច្បាប់​បន្ថែម​ខ្លះ​ដែរ ។​លោក​គង់​ប៊ុន​លឿ​ត​បាន​បន្តថា​៖​ក្នុង​រយៈពេល​៣​សប្តាហ៍​ហើយ​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​នេះ​ក្រុមហ៊ុន​CMVIC​សហការ​នឹង​មន្ទីរ​បាន​ដំណើរការ​ឆៀករថយន្ត​ចម្រុះ​បាន​ដល់​ទៅ​១.៨៥០​គ្រឿង ។​
​គឺជា​មធ្យម​ក្នុង​១​ថ្ងៃ​ធ្វើ​ឆៀក​បាន​១០០​គ្រឿង​(​តិច​បំផុត​៦៣​គ្រឿង​,​ច្រើន​បំផុត​១៥០​គ្រឿង​/១​ថ្ងៃៗ​)​។​ច្រើនជាង​២​ទៅ​៣​ដង​បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​មុន​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផាកពិន័យ​ច្រើនៗ ។​មកទល់​ល្ងាច​នេះ​នៅសល់​រថយន្ត​តម្រង់​ជួរ​រាប់សិប​គ្រឿង​ទៀត​ដែល​ខកចិត្ត​ព្រោះ​មិនទាន់​ដល់​វេន​បាន​ចូល​ឆៀក​។​
​ប៉ុន្តែ​លោក​អនុប្រធាន​មន្ទីរ​រូបនេះ​បាន​និយាយថា​៖​សូម​បងប្អូន​ម្ចាស់​យានយន្ត​កុំ​បារម្ភ​ព្រោះ​ចាប់ពី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០ ខាងមុខ​ក្រុមហ៊ុន​KH Inspection(​ក្រុមហ៊ុន​ឆៀក​)
​ថ្មី​នឹង​ចូលមក​ជំនួស​លើ​ដំនើរការ​ឆៀក​តទៅទៀត ៕