ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តមគួចចំរើនបានអញ្ជើញចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាការពារបុគ្គលិកអនាម័យដែលបានខិតខំសម្អាតឆ្នេរក្នុងក្រុងព្រះសីហនុ
Mon,18 October 2021 (Time 12:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសាកសួរសុខទុក និងលើកទឹកចិត្ត ប្រជាការពារ បុគ្គលិកអនាម័យ ដែលបានខិតខំសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 



ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានកោតសរសើរពីការខិតខំរបស់បងប្អូនអនាម័យទាំងអស់ ដែលបានសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ បន្ថែមពីនោះទៀតឯកឧត្តមអភិបាលខេត្តបានណែនាំអោយបងប្អូនបន្តចូលរួមសម្អាតបន្ថែមទៀត ដើម្បីសោភណ្ឌឆ្នេរសមុទ្ររបស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់លើកទឹកចិត្តដល់ប្រជាការពារ និងបុគ្គលិកអនាម័យក្នុង ម្នាក់ៗ៥០.០០០រៀលផងដែរ។