ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ 088 94 00 798 / 085 464 494
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា
Wed,10 November 2021 (Time 11:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធផងដែរ។
សូមជម្រាបថា របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិថ្លែងបើកអង្គប្រជុំ ( ឯកឧត្តម អភិបាលខេត្ត )
២.ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣. ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារដែលជាសមិទ្ធិផលសំខាន់ៗ សម្រេច បានក្នុងរយៈពេល ៥ឆ្នាំ (២០១៧ ដល់ ២០២១) របស់រដ្ឋបាលខេត្តកណ្តាល។
៤. ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។
៥. ផ្សព្វផ្សាយ ៖ - លិខិតលេខ ៨១២២ សហវ/អទច ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីសំណើសុំរៀបចំដាក់ឱ្យដេញថ្លៃភាស៊ី គ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២២ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូល បង់ចូលថវិការាជធានី ខេត្ត។
- ប្រកាសអន្តរក្រសួង លិខិតលេខ ១៧៦ ប្រក.សក.ដជគ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។
- ប្រកាសអន្តរក្រសួង លិខិតលេខ ៥០០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងថវិកា និងធនធាន សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។
- ប្រកាសអន្តរក្រសួង លិខិតលេខ ៥២៥ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ស្តីពីការកែសម្រួល និង កំណត់គោលរបបឧបត្ថម្ភ សម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។
- អនុក្រឹត្យ លេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ។
- លិខិតលេខ ១៨៥០ សជណ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការ
ពង្រឹងការអនុវត្តតួនាទី និងភារកិច្ច របស់ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។
- អនុក្រឹត្យលេខ ៨០១២ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីក្រមសីលធម៌មន្ដ្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។
៦. បញ្ហាផ្សេងៗ
៧. មតិបូកសរុប បិទអង្គប្រជុំ ( ឯកឧត្តម អភិបាលខេត្ត )៕

វីដែអូ