ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ
Thu,11 November 2021 (Time 12:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 128នាក់)

ព្រឹកថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន ២.២៥៤នាក់ ស្រី១.៨៨៦នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ៦៤នាក់ និងរោងចក្រជី អាយ អេ ដែលមានកម្មករសរុបចំនួន៤១៨នាក់ ស្រីចំនួន ៣២៧នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ១០នាក់។
អញ្ជើញចូលរួមអមដំណើរក្នុងពិធីនេះរួមមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់ក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន៧៤នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងចំនួន០៣ និងថវិកា១០ម៉ឺនរៀល។
សូមជម្រាបថា រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុបចំនួន ១៦.០០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០៤អគារ សកម្មភាពផលិត លីអូរ មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅប្រទេសអូស្ត្រាលី បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។
ចំពោះរោងចក្រ ជី អាយ អេ មានផ្ទៃដីសរុប៤.៧០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន០២អគារ សកម្មភាពផលិត ផុងអាវយឺត មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅរាជធានីភ្នំពេញ៕