ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្ទាន់ ដើម្បីអនុវត្តន៍វិធានទប់ស្កាត់ការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប
Tue,30 November 2021 (Time 11:36 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 85នាក់)

នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តន៍វិធានការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះក៍មានវត្តមានអញ្ជើញពី លោកអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការសឹងរងខេត្ត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អភិបាលស្រុកពាក់ព័ន្ធ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ
ខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងជាបន្ទាន់ក្រោយពីទទួលបានបទបញ្ជាការរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព គឺរដ្ឋបាលខេត្តបើកការប្រជុំដើម្បីប្រមូលព័ត៌មាន ឯកសារពាក់ព័ន្ធនានា ជាមុន ដើម្បីចុះទៅពិនិត្យទប់ស្កាត់ជាមួយក្រុមការងារចម្រុះថ្នាក់ជាតិនៅទីតាំងជាក់ស្តែង។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីចូលរួមអនុវត្តន៍ និងទប់ស្កាត់ការរុករានទន្ទ្រានដីផ្ទៃបឹងទន្លេសាបក្នុងដែនដីភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ អោយបានល្អ និងឆ្លើយតបទៅនឹងការដាក់បទបញ្ជាយ៉ាងមឹងម៉ាត់របស់សម្តេចតេជោ៕