ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បុរសម្នាក់បើកបរមិនប្រយ័ត្នបណ្ដាលឲ្យមុខបង្កាន់ដៃស្ពានរងរបួសធ្ងន់....
Fri,15 January 2021 (Time 07:15 AM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 176នាក់)

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូហុងដាស្ទុបពីមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះនឹងបង្កាន់ដៃស្ពានអាកាស៧មករា បណ្ដាលឲ្យធ្លាក់មនុស្សចុះមកក្រោមបោកនៅថ្នល់ក្រោមស្ពានរងរបួសធ្ងន់។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង ១០ នាទីយប់ថ្ងៃទី ១៤ ខែមករាឆ្នាំ២០២១ នៅចំណុចលើស្ពានអាកាស៧ មករាក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាស្គុបពីពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IH-4237ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីឡើងលើស្ពានអាកាស ៧ មករាទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំដៃចុះពីលើស្ពានអាកាសទៅផ្លូវកម្ពុជាក្រោម ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យទៅប៉ះនឹងបង្កាន់ដៃស្ពានអូសម៉ូតូជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើស្ពានចុះមកក្រោមបោកនឹងថ្នល់ក្រោមស្ពានរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានទុកប្រគល់ជូនម្ចាស់វិញ។