ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ
Mon,25 January 2021 (Time 12:16 PM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 289នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។ នាឱកាសនោះដែរឯកឧត្តមស្នងការ បានផ្តល់មតិណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ​ ណែនាំអប់រំឲ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ​ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ​ ដេីម្បីឲ្យអណាព្យាបាលធ្វេីការណែនាំអប់រំកូនៗឲ្យបានល្អ​ និងគោរពច្បាប់​ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ​ និងពាក្យសម្តីឲ្យបានសមរម្យ​ ហេីយមិនត្រូវអនុវត្តលេីសពីការណែនាំឡេីយ។ ម្យ៉ាងវិញទៀតចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលេីសរយ:ពេល ៣ថ្ងៃឡេីយ ។

សូមបញ្ជាក់ថាការអនុវត្តការណែនាំអប់រំ​ និងឃាត់ដេីម្បីធ្វេីការផាកពិន័យ​ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាន​នេះ សមត្ថកិច្ចនឹងធ្វេីការសហការជាមួយក្រសួងបរិស្ថាន​ ដេីម្បីប្រេីប្រាស់ម៉ាសុីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ