ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្
Mon,25 January 2021 (Time 08:35 PM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 287នាក់)

ភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ករណីឃាត់ខ្លួនជនសង្ស័យនេះកាលពីវេលាម៉ោងម៉ោង៣និង២០ នាទីរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវវេងស្រេងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះចាន់ វាសនា អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំភូមិព្រៃទាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
រីឯនារីរងគ្រោះមានឈ្មោះប៉ាន សុខឿន អាយុ៤១ ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិកើតហេតុខាងលើ។
បើតាមសម្ដីលោក ឯម ភារី នាយប៉ុស្តិ៍នគរបារដ្ឋបាលស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១ នារីរងគ្រោះដែលជាម្ចាស់ម៉ូតូបានយកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HD-8850 បានចាក់សោត្រឹមត្រូវនៅក្នុងផ្ទះរួចក៏បានចូលទៅក្នុងបន្ទប់សម្រាកនោះដល់ម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី២ ជនរងគ្រោះបានមករកម៉ូតូស្រាប់តែមិនឃើញដូចក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកចាប់ជនសង្ស័យ។
លោកបានបន្តទៀតថា ក្រោយពីបានទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះដែលជាម្ចាស់ម៉ូតូសមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន លុះដល់ថ្ងៃទី២៤ ខែមករាឆ្នាំ ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក៏បានជិះម៉ូតូល្បាតតាមដងផ្លូវវេសេង ស្រាប់តែឃើញជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកធូដេពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1DG-1260 ពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនិងបានយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេរួមទាំងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់នារីជនរងគ្រោះពិតប្រាកដមែនហើយម៉ូតូដែលគេលួចបាននោះឲ្យមិត្តភក្កិមិនស្គាល់ទីលំនៅពិតប្រាកដរបស់គេយកបាត់ហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។