ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញចូលជាគណៈធិបតី
Mon,25 January 2021 (Time 07:53 AM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 305នាក់)

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញចូលជាគណៈធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលស្តីអំពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រងជូននិស្សិត ឆ្នាំសិក្សា មូលដ្ឋានឆ្នាំសិក្សា២០២០-២០២១ របស់សាកលវិទ្យាល័យជាតិមានជ័យ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស សុខា បានស្នើ ឲ្យគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិស្សិតទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ ត្រូវខិតខំពង្រីកសក្តានុពលទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេវាបង្រៀន និងរៀន ឲ្យស័ក្កិសម ជាកន្លែងសម្រាប់ការអប់រំ និងបណ្តុះបណ្តាលគំនិតស្អាតស្អំ ឥរិយាបថល្អ គ្មានការញាំញីផ្លូវចិត្តផ្លូវកាយ។ ពិនិត្យ តាមដានជាប្រចាំលើការបង្រៀន និងរៀន ទាំងនៅក្នុងថ្នាក់ និងពីចម្ងាយព្រមទាំងធ្វើស្វ័យសិក្សារបស់និស្សិត។ បំផុសនិស្សិតឲ្យចូលរួមក្នុងសកម្មភាពនានាជាមួយសាកលវិទ្យាល័យ និងជាមួយសង្គម។ បង្កើនការដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវដើម្បីឆ្លើយតបទៅនឹងកម្មវិធីនៃយុត្តិសាស្ត្រ កំណែទម្រង់របស់សាកលវិទ្យាល័យបានដាក់ចេញ។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា ចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ត្រូវដើរតួរជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាអគ្គុទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងខិតខំប្រឹងប្រែង អភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំទាំងខាងចំណេះដឹង និងវិធីសាស្ត្រាបង្រៀន។ ដោយឡែកនិស្សិត ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ឲ្យបានខ្ជាប់ខ្ជួន ត្រូវបន្តខិត ខំរៀនសូត្រ និងស្រាវជ្រាវបន្ថែម ព្រមទាំង ចូលរួមឲ្យបានសស្រាក់សស្រាំ ក្នុងអំពើល្អ ដើម្បីជាការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងពិសេសប្រទេសជាតិយើងទាំងមូល។ ត្រូវបន្តចូលរួម លើកកម្ពស់សុខសុវត្ថិភាព អនាម័យឲ្យបានខ្ជាប់ខ្ជួនពិសេស ចូលរួមទប់ស្គាត់ និងបង្ការ ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងអង្គុយសិក្សា ត្រូវរក្សាគម្លាត និងរក្សារអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល៕