ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សពស្ត្រីរកគ្រោះដើររថយន្តព្រូសបើកបុកការពីយប់មិញនេះត្រូវបានក្រុមគ្រួសាររកឃើញហើយកាលពីវេលាម៉ោង ១០ និង ៤៥ នាទី.....
Fri,08 January 2021 (Time 04:04 PM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 216នាក់)

ភ្នំពេញ ៖ សពស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសាររកឃើញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រោយពីជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ដព្រូស បុកម៉ូតូធ្លាក់ចូលទឹក ហើយបាត់ខ្លួនបានមួយយប់ ក្នុងនោះក៏បណ្ដាលឱ្យមានអ្នករបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ កំពុងសង្រ្គោះព្យាបាលនៅគ្លីនិច ស៊ាងម៉ារី ចំណែករថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដ និងម៉ូតូ បើកបរក្នុងទិសដៅស្របទិសគ្នា ពីជើងទៅត្បូង ពេលទៅដល់ចំណុចកើតហេតុ រថយន្ដក៏បានបុកម៉ូតូចំពីក្រោយ បណ្ដាលឲ្យបោកដួលតែម្ដង ហើយខ្ទាតបុរសម្នាក់មកលើដី និងម្នាក់ទៀត ធ្លាក់ចូលទឹក ជនរងគ្រោះដែលស្លាប់ និងមិនដឹងថាធ្លាក់ចូលទឹកពេលកើតហេតុភ្លាម ចំពោះមូលហេតុ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីភាគីរថយន្ដ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ករណីខាងលើនេះទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។