ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
មន្ត្រីជំនាញគ្រឿងញៀន បានបើកប្រតិបត្តិការតាមប្រមាញ់មេក្លោងចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន
Fri,08 January 2021 (Time 07:06 PM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 235នាក់)

បន្ទាយមានជ័យ៖ មន្ត្រីជំនាញគ្រឿងញៀន បានបើកប្រតិបត្តិការតាមប្រមាញ់មេក្លោងចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ ក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន តាមប្រមាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកដល់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ភ្លាមៗតែម្តង។
ជនសង្ស័យទី១.ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតថ្នាំញៀនអ៉ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ សារធាតុញៀនប្រភេទកេតាមីន ចំនួន ១៥កញ្ចប់ និងទី២.ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេក្លោង រស់នៅបន្ទប់លេខ E៤៣ ជាន់ទី៤ ផ្លូវបេតុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​
ដកហូតវត្ថុតាងមាន ថ្នាំគ្រាប់ប្រភេទអ៉ិចស្រ្តាស៊ីពណ៌ត្រួយចេកចំនួន ២៣កញ្ចប់, ថ្នាំគ្រាប់ប្រភេទអ៉ិចចស្រ្តាស៊ីពណ៌ផ្កាឈូកចំនួន ៤កញ្ចប់ ថ្នាំគ្រាប់ប្រភេទអ៉ិចស្រ្តាស៊ីពណ៌លឿងស្រាលចំនួន ៥កញ្ចប់ ម្សៅក្រាមសថ្លាចំនួន ១ថង់ ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដប និងសម្ភារសម្រាប់សម្ងួតថ្នាំញៀនមួយកំផ្លេ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធីច្បាប់។