ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សូមប្រយ័ត្នខ្មែរយើង ថៃមានអ្នកស្លា​​​ប់រហូតដល់ ៦៧នាក់ហើយ ឯអ្នកឆ្លងកើនជិត ១មុឺននាក់នៅវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជ បណ្ឌិត
Sat,09 January 2021 (Time 07:58 PM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 210នាក់)

សូមប្រយ័ត្នខ្មែរយើង ថៃមានអ្នកស្លា​​​ប់រហូតដល់ ៦៧នាក់ហើយ ឯអ្នកឆ្លងកើនជិត ១មុឺននាក់នៅវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជ បណ្ឌិត Taweesil Wissanu Yothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពកូវីដ ១៩ ប្រចាំប្រទេសថៃ បានប្រកាស ឱ្យដឹងថា ថ្ងៃនេះប្រទេសថៃ បានរកឃើញ ២០៥ ករណីថ្មីទៀត ហើយ នៃអ្នកឆ្លង ជំងឺកូវីដ ១៩ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងកូវីដ ១៩ សរុបទូទាំងប្រទេសថៃ មានចំនួន ៩៨៤១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ឡើងដល់ ៥២៥៥ នាក់ អ្នកកំពុងសម្រាកព្យាល បាលមានចំនួន ៤៥១៩ នាក់ និង មានករណីស្លា.ប់ ៦៧ នាក់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងនេះដែរ គិតមកដល់ពេលនេះ ប្រទេសថៃមាន ប្រមាណជា ៥៧ ខេត្តហើយ ដែលមានការរីករាលដាល នូវជំងឺកូវីដ ១៩ ដោយមាន ២៨ ខេត្ត ដែលអាចចាត់ទុកថា មានអត្រាអ្នកឆ្លងខ្ពស់ជាងគេ ដែលពេលនេះក្រសួងអប់រំ ថៃបានសម្រេចចិត្តបិទផ្អាកដំណើរការសាលារៀនទាំងអស់ក្នុង ២៨ ខេត្តនោះសិន ដើម្បីប.ង្ការការឆ្លងនូវជំងឺកូវីដ ១៩ ទៅកាន់សិស្សានុសិស្ស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួងក៏បានប្រកាសដែរថា មានខេត្តចំនួន ២០ ដែលពុំទាន់មានការរីករាលដាល ឆ្លងជំងឺកូវីដ ១៩ ក្នុងនោះរួមមាន ខេត្ត Si Sa ket , Yasothon, Bueng Kan, Nong Bua Lam Phu, Roi Et, Kalasin, Sakon Nakhon, Nakhon Phanom, Mukdahan, Phrae, Phayao, Chiang Rai, Mae Hong Son, Uthai Thani, Phitsanulok, Phang Nga, Chumphon, Phatthalung, Pattani និង Yala ៕