ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បានវាស់កំពស់បានសម្រេចហេីយតារាលក់ឡេមានសុដន់​ធំ! សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,,,,,​
Wed,10 February 2021 (Time 10:20 AM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 325នាក់)

(រាជធានីភ្នំពេញ)​: ស្ត្រីម្នាក់ឈ្មោះ​ មុឹង​ ស្រីនួន​ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ​ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល​និងប្រេីប្រាស់កាយវិការ​និងសំដីអសីលធម៌មិនសមរម្យ​ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ​សុំទោស​និងធ្វេីកិច្ចសន្យា​
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល​ ដោយបង្ហាញភាពសុិចសុីជ្រុល​បង្ហាញកាយវិការ​និងប្រេីប្រាស់អសីលធម៌ដែលធ្វេីឲ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីែខ្មរ​នៅថ្ងៃអង្គារ ទី09ខែកុម្ភ: ឆ្នាំ2021វេលាម៉ោង14និង​00នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិ​ទ្យា​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការកោះហៅ​ម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cos​metic​ និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ27ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួលក្រុមទី5 សង្កាត់​ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ​ដែលបានឡាយលក់ផលិត​ផលដោយបង្ហាញភាពសុិចសុីជ្រុលហួសហេតុ។
ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី​ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស​និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ​ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស​សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ​និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាសកាយវិកា​និងពាក្យសម្តីមិនសមរម្យទៀតហេីយ​ ។

ជាចុងបញ្ចប់ស្ត្រីឈ្មោះ មុឹង​ ស្រីនួន​ បានសំណូមពរនិងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ចនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបជាពិ​សេសស្ត្រីខ្មែរទាំងអស់​ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុល​បង្ហាញកាយវិការ​និងប្រេីប្រាស់សម្តីអសីលធម៌​ដែលជាទង្វេីអាក្រក់​ និងសង្គមស្អប់ខ្ពេីម​។

.បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស​និងធ្វេីកិច្ចសន្យារួច​សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង​ 17:30 នាទី​ ៕