ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ពិតជារន្ធត់មែនរថយន្តស៊េរីទំនេីបម៉ាកផចបោះពួយយ៉ាងលឿនប្រលះទ្រូវផ្លូវក្រឡាប់ផ្ងាជើងទ្រមេឃ លើស្ពានអាកាសស្ទឹងមានជ័យ
Wed,10 February 2021 (Time 10:29 AM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 308នាក់)

ភ្នំពេញ៖ យ៉ាយហោចណាស់មនុស្សប្រុសស្រី៣នាក់មិនមានរងរបួស បន្ទាប់ពីបានបើករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក ផច បោះពួយក្នុងល្បឿងយ៉ាងលឿន បានរេចង្កូតបុករបាំងថ្មពុះចែទ្រូង ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងទ្រមេឃ រងការខូចខាតយ៉ាងដំណំ បង្កការណ៍ភ្ញាក់ផ្អេីលនៅវេលាម៉ោង ៣និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃ១០ ខែកុម្ភះឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់និងនារីពីរនាក់ទៀត ជាអ្នករួមដំណេីរ បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក ផច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅ ពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងផ្លូវបំបែកចូលផ្លូវក្រោមដី បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជេីងទ្រមេឃ ឯរថយន្ត រងការខូចខាតយ៉ាងដំណំ ។
សំណាងល្អអ្នកបើកកបរនិងអ្នក រួនដំណើរមិនមានរងរបួស។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់÷(រាយការណ៍ដោយ-K.2)