ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ជនសង្ស័យប្រុសស្រី វ័យក្មេងចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ធ្វើរដ្ឋបាលឃាត់ខ្លួន
Fri,05 February 2021 (Time 10:10 AM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 255នាក់)

(ភ្នំពេញ) ៖ ជនសង្ស័យប្រុសស្រី វ័យក្មេងចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ធ្វើរដ្ឋបាលឃាត់ខ្លួនបាន ដកហូតថ្នាំញៀនចំនួន៣៤កញ្ចប់ធំនិងតូច រួមនិងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលលេខ១០៥ ជាន់ទី១ ផ្លូវលំ ក្រុម៤ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនស្ស័យខាងលើ ដោយទទួលបានបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ រួចមកទើបកម្លាំងនគរបាលជំនាញខណ្ឌមានជ័យ ដឹកនាំដោយលោក ហួរ ម៉េង វ៉ាង អធិការរងទទួលបន្ទុកផែនយុត្តិធម៌នគរបាលខណ្ឌមានជ័យ​ សហការជាមួយនិងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ រួមនិងអាជ្ញាធរមូលដ្ឋាន ចុះធ្វើរដ្ឋបាលត្រង់បន្ទប់ជួលខាងលើ។

ជាក់ស្តែងនៅក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៨នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ ប្រុស៤នាក់ ដែលសុទ្ធសឹងតែស្ថិតក្នុងវ័យក្មេងធ្វើការនៅក្នុងក្លឹបកម្សាន្ត ដកហូតបានថ្នាំញៀនចំនួន ៣៤កញ្ចប់ ក្នុងនោះមាន ២៨កញ្ចប់តូច និង៦កញ្ចប់ធំ រួមនិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីសាកសួរ និងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕