ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បុរសម្នាក់បានជួបជុំមិត្តភក្កិនិងបងប្អូនផឹកស៊ីលុះស្រវឹងរាងៗខ្លួនបើករថយន្តឡិចស៊ីសមួយគ្រឿងចូលដេកផ្ទះសំណាក់
Fri,05 February 2021 (Time 10:20 AM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 334នាក់)

ភ្នំពេញ: បុរសម្នាក់បានជួបជុំមិត្តភក្កិនិងបងប្អូនផឹកស៊ីលុះស្រវឹងរាងៗខ្លួនបើករថយន្តឡិចស៊ីសមួយគ្រឿងចូលដេកផ្ទះសំណាក់(យីហោហេង ហេង)ត្រូវបានចោរលួចយករថយន្តទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៥ ខែកម្ភៈឆ្នាំ ២០២១នៅចំណុចផ្ទះសំណាក់(យីហោហេងហេង )ផ្លូវបេតុងភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលចោរលួចយកទៅបាត់ម៉ាកឡិចស៊ីស rx300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2K-2618 ជាកម្មសិទ្ធិរបស់ឈ្មោះនៅ ជាតិ ភេទប្រុសអាយុ ៣១ ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។

តាមការរៀបរាប់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជួបជនមិត្តភក្កិនិងបងប្អូនផឹកស៊ីនៅមុខផ្ទះក្បែរកន្លែងកើតហេតុខាងលើ លុះដល់ចប់កម្មវិធីរូបគាត់ក៏បានស្រវឹងស្រាហើយមិនបានសម្រាកនៅផ្ទះទេដោយសារតែបងប្អូនមានគ្នាច្រើនពេក រួចក៏បានបើករថយន្តមកចូលដេកផ្ទះសំណាក់កើតហេតុខាងលើ ហើយក៏បានប្រគល់សោររថយន្តទៅឲ្យ ម្ចាស់ផ្ទះសំណាក់ទុក។ បើតាមការរៀបរាប់ពីម្ចាស់ផ្ទះសំណាក់បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ១០ យប់ជាងថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១ជនរងគ្រោះបានបើករថយន្តមករកផ្ទះសំណាក់របស់គាត់ដើម្បីដេក រួចបានប្រគល់កូនសោររថយន្តឲ្យរូបគាត់ទុកពិតប្រាកដមែន រួចជនរងគ្រោះក៏ចូលរដេកក្នុងបន្ទប់លេខ២ជាន់ផ្ទាល់ដី បន្ទាប់មករូបគាត់ក៏បានយកសោរថយន្តទៅឲ្យសាច់ញាតិជនរងគ្រោះជួយរយ៉ែរថយន្តរកកន្លែងចតត្រឹមត្រូវ បន្ទាប់ពីរយ៉ែរថយន្តចតរួចហើយសាច់ញាតិជនរងគ្រោះក៏បានយកសោររថយន្តមកឲ្យរូបគាត់វិញ។ប្រភពដដែលបានបន្តទៀតថា ក្រោយមកគាត់ក៏បានយកសោររថយន្តទៅឲ្យជនរងគ្រោះដល់ក្នុងបន្ទប់ដេកទុកវិញ។ លុះបានប្រមាណជាង១៥ នាទីក្រោយមក ក៍មានបុរសម្នាក់ជាជនសង្ស័យម្នាក់ជិះម៉ូតូzoomer-xមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HH-5392មកដេកផ្ទះសំណាក់ដែរ ដោយបានប្រាប់រូបគាត់ថាសុំដេកត្រឹមរយៈពេល៣ម៉ោងប៉ុណ្ណោះ ទើបចេញវិញ លុះមិនទាន់គ្រប់៣ម៉ោងត្រឹមត្រូវផងជនសង្ស័យបានប្រាប់គាត់ថាសុំចេញពីផ្ទះសំណាក់វិញ ភ្លាមនោះគាត់ក៏បានបើកវទ្វារផ្ទះឲ្យជនសង្ស័យយកម៉ូតូចេញរូចជិះចេញទៅបាត់ លុះមួយសន្ទុះក្រោយមកម៉ោងកើតហេតុខាងលើ ជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកវិញ រួចទុកម៉ូតូចោលហើយឡើងបើករថយន្ត ដែលជនសង្ស័យបានលួចយកសោរក្នុងបន្ទប់ជនរងគ្រោះហើយឡើងបញ្ឆេះរថយន្តបើកចេញទៅបាត់។ប្រភពបានបន្តទៀតថា បន្ទាប់មករូបគាត់មិនបានចាប់អារម្មណ៍នោះទេដោយជាប់រវល់រៀបបន្ទប់ជនសង្ស័យដែរចេញឡើងវិញ ហើយស្មានតែសាច់ញាតិជនរងគ្រោះមានសោររថយន្តដែរនិងស្មានតែបើករថយន្តយកទៅទុកកន្លែងផ្សេង។ដោយមានការសង្ស័យ រូបគាត់ក៏បានចេញមកខាងក្រៅមើលស្រាប់តែឃើញបាត់រថយន្តជនរងគ្រោះរួចឃើញតែម៉ូតូជនសង្ស័យទុកចោល។

ក្រោយកើតហេតុភ្លាមៗរូបគាត់ជាម្ចាស់ផ្ទះសំណាក់បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនិងមើលកាមេរ៉ាសុវត្ថិភាពឃើញរូបភាពដោយឃើញសកម្មភាពជនសង្ស័យដើរឆែកមើលតាមបន្ទប់នីមួយៗគ្រប់បន្ទប់ប៉ងធ្វើសកម្មភាពជនសង្ស័យចូលបន្ទប់ជនរងគ្រោះលួចយកសោរយន្ត បន្ទាប់មកមកសមត្ថកិច្ចបានយកម៉ូតូសង្ស័យទៅរក្សាទុកបណ្ដោះអាសន្ននិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវ។លុះព្រឹកឡើងសមត្ថកិច្ចនឹងចុះមកកន្លែងកើតហេតុធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពបន្តទៀតដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕