ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺន ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន
Sun,07 February 2021 (Time 02:05 PM)
ដោយ ៖ ប៊ុន ធឿន (ចំនួនអ្នកអាន: 246នាក់)

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺន ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានរៀបចំដាក់យន្តហោះពិសេស និងត្រៀមដឹកចេញមកកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងនៅកម្ពុជា នឹងមកដល់កម្ពុជាម៉ោងប្រមាណ៤ល្ងាចនេះ។
តាមរយៈទំព័រហ្វេសប៊ុកនៅមុននេះបន្តិច ស្ថានទូតចិន បានបញ្ជាក់ដូច្នេះ វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។
សូមបញ្ជាក់ថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៤ល្ងាចនេះ វត្តមានវ៉ាក់សាំងកូវីដ១៩ របស់ចិន នឹងមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានធ្វើសន្និសីទព័ត៌មានផងដែរ។
សូមជំរាបថា វ៉ាក់សាំងដែលនឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ (ដកស្រង់និងកែសម្រួលដោយ÷K.2)