កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ ជាងយប់ មានកម្មវិធីបុណ្យដាលៀន ឬហៅថាបុណ្យភូមិ មានចាក់ធុងបាស់រាំជុំគ្នាក្នុងភូមិ និងមានការហូបចុកតាមផ្ទះនីមួយៗ ដើម្បីអបអរពិធីបុណ្យ ស្ថិតនៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។បុរសស្លៀកពាក់ស៊ីវិលម្នាក់ត្រូវបានគេស្គាល់ថាជាប៉ូលីសស្រុកភ្នំស្រួច និងបក្សពួកផ្ទុះអាវុធ ២គ្រាប់គំរាម និងធ្វើសកម្មភាពវាយបុរស៤នាក់បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល ខ្លះរយះក្បាល ខ្លះបាក់ដៃដួលសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។បើតាមសំដីរបស់ជនរងគ្រោះ ទី១.ឈ្មោះ ឈុំ ប៊ុនថេន ហៅក្រៅ (ចាន់) ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរកសិករ និងជនរងគ្រោះបែកក្បាលនិងប្រេះលលាដ៍ ។ ទី២.ឈុំ ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនរងគ្រោះបែកក្បាលនិងបាក់ដៃ អ្នកទាំងពីររស់នៅភូមិ.ឃុំកើតហេតុខាងលើ បានរៀបរាប់ថា មុនពេលកើតមានអំពើហឹង្សា ផ្ទុះអាវុធ និងកាប់មកលើរូបគេទាំង៤នាក់នេះ គឺមុនដំបូង ឈ្មោះ ឈុំ ប៊ុនថេន ហៅ ចាន់ អង្គុយហូបចុកជាមួយបងប្អូនចំនួន៦ នាក់នៅផ្ទះរបស់ខ្លួន:១.ឈ្មោះឈុំ ប៊ុនធឿន ភេទប្រុសអាយុ ៣៨ ឆ្នាំ២.ឈ្មោះងែត សារីន ភេទប្រុសអាយុ ៣៨ ឆ្នាំ៣.ឈ្មោះថា ម៉ាង អុីញ ភេទប្រុសអាយុ ៣២ ឆ្នាំ៤.ឈ្មោះ លឹម សារាយ ភេទប្រុសអាយុ ៣០ ឆ្នាំ៥. ឈ្មោះ ឈុំ រ៉ាវី ភេទប្រុសអាយុ២៩ឆ្នាំ។អ្នកទាំងអស់នេះរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ពេលកំពុងហូបចុក ស្រាប់តែឮសម្រែកប្អូនគាត់ឈ្មោះឈុន ជាភ្ញៀវមកលេងផ្ទះក្នុងកម្មវិធីបុណ្យស្រែកឲ្យជួយ ថាបងអើយមានគេដេញវាយខ្ញុំ ពេលនោះរូបគាត់ ឈុំ ប៊ុនថេន ហៅក្រៅ (ចាន់) និង ឈុំ ប៊ុនធឿន ព្រមទាំងគ្នាកំពុងអង្គុយច្រៀងលេងកំសាន្តទាំងអស់គ្នាបានដើរចេញមកមើល ស្រាប់តែឃើញឈ្មោះបុិច វាសនា ជាប៉ូលីសស្រុកភ្នំស្រួចកាន់ដាវសាំម៉ូរ៉ៃដេញកាប់ប្អូនរបស់គាត់ បន្ទាប់មកប្អូនរបស់គាត់ក៏រត់បកក្រោយវិញ រូបគាត់ក៏តាមទៅសួររកឈ្មោះបុិច វាសនា ដើម្បីឱ្យដឹងសាច់រឿង តែបុរសរូបនោះបែរជាមានកំហឹងឆេះ ឈួលខ្លាំងយកកំភ្លើងអាកាបទចេញពីក្នុងរថយន្តបាញ់គំរាមចំនួន០២គ្រាប់ឡើងលើ ភ្លាមៗនោះឈ្មោះ ម៉ន លីមហួត និងបក្សពួកបានយកដំបងឈើជ្រុង ព្រមទាំងខ្សែក្រវ៉ាត់វាយមកលើរូបគាត់ទាំង៤នាក់ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាលខ្លះរយះក្បាលនិងបាក់ដៃ បន្ទាប់មកបក្សពួកជនដៃដល់មិនអស់ចិត្តបានយកកាំបិទសាំម៉ូរ៉ៃកាប់ចំក្បាលពីក្រោយជនរងគ្រោះម្នាក់ក្នុងចំណោម៤ នាក់បន្ថែមទៀតបណ្ដាលឱ្យរងរបួសរយះក្បាលធ្ងន់ធ្ងរ ដួលសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យាបានចុះមកដល់ទីតាំងកើតហេតុ តែពុំបានឃាត់ខ្លួនជនដៃដល់បាញ់បោះសេរីនិងបក្សពួកទាំងអស់នោះទេ រហូតមកដល់ពេលនេះជនបង្កនៅមានសេរីភាពដើរហើរនៅឡើយ តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះមានរយៈពេលជាង ១០ ថ្ងៃមកហើយ។ជនរងគ្រោះសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចស្រុកភ្នំស្រួចមេត្តាជួយពន្លឿនក្នុងការដោះស្រាយនិងផ្ដល់ភាពយុត្តិធម៌ដល់ពួកគាត់ផង។ ភរិយារបស់ជនរងគ្រោះ ម្នាក់បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានហង្យតូចថា សព្វថ្ងៃនេះពួកគាត់មានជីវខ្វះខាតខ្លាំងណាស់គ្មានប្រាក់កាសដើម្បីព្យាបាលរបួសប្ដីឡើយ ប្ដីរបស់គាត់ជាសសរទ្រូងក្នុងការរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ តែពេលនេះគាត់មានរបួសធ្ងន់ធ្ងរមិនអាចធ្វើការអ្វីកើត ណាមួយជំពាក់លុយធនាគាគ្មានលុយបង់ទៀត មានតែលើកម្រាមដៃដប់ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ នឹងទទួលបានសំណងសមរម្យដើម្បីព្យាបាលរបួសប្ដីរបស់គាត់ផង÷។ (រាយការណ៍ដោយ-K.2)
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ