ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ
Thu,13 May 2021 (Time 02:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 147នាក់)

ព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ ”ពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ” ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តក្រចេះ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យលើសកម្មភាពយុទ្ធសាស្រ្តនីមួយៗ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យដែលបានដាក់ចេញប្រែក្លាយខេត្តក្រចេះទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ មានភាពទាក់ទាញក្នុងតំបន់ភូមិភាគឦសានតាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឲ្យកាន់តែមានគុណភាព និងបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ។

ផែនការនេះ បានកំណត់យកនូវយុទ្ធសាស្ត្រគោលចំនួន៨ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តក្រចេះរួមមាន៖
១. ការអភិវឌ្ឍផលិតផលទេសចរណ៍
២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍
៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍
៤. សន្តិសុខ សុវត្ថិភាព និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន
៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រងវិស័យទេសចរណ៍
៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ
៧. ការវិនិយោគក្នុងវិស័យទេសចរណ៍
៨. ការភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានឯកភាពលើការរៀបចំផែនការនេះ និងផ្តល់អនុសាសន៍បន្ថែមឲ្យគណៈកម្មាការដាក់បញ្ចូលនូវតំបន់សក្តានុពលចំនួន៣បន្ថែមទៀតដើម្បីអភិវឌ្ឍឲ្យចំគោលដៅ បន្ថែមលើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋានរួមគ្នាអភិរក្ស និងពិនិត្យលទ្ធភាពរៀបចំតំបន់សក្តានុពលដែលមានស្រាប់ក្នុងតំបន់របស់ខ្លួន ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕