ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សូមប្រុងប្រយ័ត្ន!ជាមួយនឹងកម្មវិធីមេរោគដែលក្លែង​បន្លំជាកម្មវិ​ធីសម្រាប់ទិញ​លក់រូបិយប័ណ្ណឌីជី​ថល
Sat,15 May 2021 (Time 02:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 136នាក់)

ការទិញលក់ភាគហ៊ុននិងរូបិយប័ណ្ណឌីជីថលគឺកាន់តែមានភាពពេញនិយមនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដែលនេះបានធ្វើឱ្យជនខិលខូចឆ្លៀតឱកាសបង្កើតកម្មវិធីក្លែងក្លាយដើម្បីលួចយកឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់របស់អ្នកប្រើប្រាស់។
ជាឧទាហរណ៍កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាបានរកឃើញកម្មវិធីមេរោគជាច្រើនសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលក្លែងបន្លំជាកម្មវិធីរបស់ក្រុមហ៊ុនទិញលក់ភាគហ៊ុនធំៗមានដូចជា Barclays, Gemini, Bitwala, Kraken, Binance, BitcoinHK, Bittrex, BitFlyer, និង TDBank។ កម្មវិធីក្លែងក្លាយទាំងនោះត្រូវបានបង្កើតឡើងដើម្បីលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានទាញយកកម្មវិធីនោះដោយមិនមានការប្រុងប្រយ័ត្ន។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកម្មវិធីមេរោគទាំងនេះភាគច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រស្វែងរកគូស្នេហ៍ ឬផ្ញើសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដោយលួងលោម បោកបញ្ឆោតជនរងគ្រោះថា ការទិញលក់ភាគហ៊ុន ឬរូបិយប័ណ្ណឌីជីថលជាមួយកម្មវិធីរបស់ពួកគេគឺមានកម្រៃសេវាកម្មទាប ឬក៏មិនមានយកកម្រៃសេវាកម្មថែមទៀតផង។ពេលខ្លះទៀតក្រុមជនខិលខូចបានបង្កើតគេហទំព័រក្លែងក្លាយដែលមើលទៅដូចគេហទំព័ររបស់ក្រុមហ៊ុនពិតប្រាកដដែលអាចឱ្យជនរងគ្រោះទាញយកកម្មវិធីក្លែងក្លាយប្រសិនបើពួកគេប្រើទូរសព្ទប្រភេទ Android ឬ Web Clips ប្រសិនបើពួកគេប្រើទូរសព្ទប្រភេទ iPhone នោះ។
ដោយសារតែជនខិលខូចតែងតែរិះរកល្បិចកលថ្មីដើម្បីធ្វើការបោកបញ្ឆោត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការផ្សព្វផ្សាយណាដែលផ្ដល់សេវាកម្មប៉ុន្តែមិនយកកម្រៃសេវាកម្មឬសន្យាថានឹងអាចរកប្រាក់ចំណូលបានច្រើនហើយងាយៗ។ ម្យ៉ាងវិញទៀតសូមលោកអ្នកទាញយកតែកម្មវិធីដែលមាននៅក្នុង Play Store ឬ App Store ដើម្បីជួយកាត់បន្ថយការទាញយកកម្មវិធីដែលមានបង្កប់មកជាមួយមេរោគនោះ៕