រកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣៣៥នាក់និងមានជាសះស្បើយ៨៧៣នាក់ស្លាប់ថ្មី០
រហូតដល់ថ្ងៃទី១៥ឧសភា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣៣៥នាក់(ឆ្លងសហគមន៍ ៣២៨នាំចូល៧)និងមានជាសះស្បើយ៨៧៣នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន២១៨៣៤នាក់និងចំនួនជាសះស្បើយសរុបកើន១០៧៤០នាក់និងស្លាប់ថ្មី០នាក់សរុបស្លាប់១៤៧នាក់ ។ ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។