នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងការអនុវត្តវិធានការពារ ៣កុំ ៣ការពារ ដេីម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងធ្វើការចែកអំណោយរបស់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ច័ន្ទបុរីវង្ស ប្រទានដល់ នាយទាហាន នាយទាហានរង ជាសមាជិក មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ទាំងអស់ ដោយក្នុងម្នាក់ទទួលបាន ៖១/ អង្ករ១ការ៉ុង (២៥kg)២/ ត្រីខកំប៉ុង១យួរ៣/ មី១កេស៤/ ទឹកត្រី១យួរ៥/ ថវិកាចំនួន៥មុឺនរៀល ។៦/ ទឹកសុទ្ធ១យួរ និងម៉ាស់ចំនួន១ប្រអប់ ដែលជាអំណោយបន្ថែមរបស់ លោកមេបញ្ជាការខណ្ឌផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ