ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ 088 94 00 798 / 085 464 494
រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
Thu,10 June 2021 (Time 03:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 2នាក់)

ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីគណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែមប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈonline zoom cloud meeting ។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងអនុម័តទៅលើ៖
១- របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សាខេត្ត
២- កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត
៣- របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ
៤- បញ្ជីគម្រោងវិនិយោគជាអទិភាព ដែលគ្រោងប្រើប្រាស់ថវិកាខេត្តសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ( ឆ្នាំ២០២២-២០២៤ )
៥- ការធ្វើផែនការក្របខ័ណ្ឌមន្ត្រី ប្រចាំឆ្នាំ ២០២២
៦- សេចក្តីផ្សេងៗ៕

វីដែអូ