ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការយកសំណាកបងប្អូនកម្មករដែលមានការពាក់ព័ន្ធនៅរោងចក្រអូរនាង ក្រុងប៉ោយប៉ែត
Fri,11 June 2021 (Time 03:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 162នាក់)

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យជួរមុខ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត ក្រុមគ្រូពេទ្យស្នងការនគរបាលខេត្ត និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ដែលកំពុងចុះយកសំណាកបន្ត ក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ដែលស្ថិតនៅ តំបន់ឧស្សាហ៍កម្មអូរនាង ក្រុងប៉ោយប៉ែត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជួរមុខទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មន្ត្រីគ្រប់ថ្នាក់ ក្នុងការចូលរួមដោយស្មារតីទទួលខុសត្រូវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍សហគមន៍ ចាប់ពីថ្ងៃទី២៣ មេសា នៅក្រុងប៉ោយប៉ែត ។
ពេលនេះយើងបានកំពុងបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ នៅភូមិសាស្ត្រប៉ោយប៉ែត នៅទីតាំងតំបន់រោងចក្រមួយកន្លែង ដែលមានអ្នកពាក់ព័ន្ធ តែត្រូវគ្រប់គ្រងបាន ដោយតម្រូវឲ្យមានការយកសំណាកអ្នកពាក់ព័ន្ធ និងសង្ស័យដែលបានប្រាស្រ័យទាក់ទងជាមួយ អ្នកមានវិជ្ជមានកូវីដ១៩។

ឯកឧត្តម អភិបាលខេត្ត ក៍បានអំពាវនាវដល់កម្មករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ និងបង្ការ វីរុសកូវីដ-១៩ ទាំងអស់គ្នា
តាមរយៈអនុវត្ត តាមវិធានការសុខាភិបាល ៣ ការពារ និង ៣កុំឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ព្រមទាំងចូលរួមផ្តល់ព័ត៌មាន និងកិច្ចសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព ៕