ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បន្តរ​កឃើ​ញក​រ​​ណីជំងឺកូវីដ​-១​៩​សរុប​​ចំនួន​៨​៨​​៦​​នាក់និ​ង​​សះ​ស្បើយ​៧​៨​១នាក់​ខ​​ណៈ​ស្លាប់ថ្មី​៦​នា​​ក់
Fri,04 June 2021 (Time 02:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 116នាក់)

រហូតដល់ថ្ងៃទី០៤មិថុនា​២០២១​ យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៨៨៦នាក់​(ឆ្លងសហគមន៍ ​៨៥៦​នាំចូល៣០)និងមានជាសះស្បើយ​៧៨១នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន៣៣០៧៥នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើ២៥៥៤៤នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៦នាក់​សរុប​ស្លាប់ ២៤២នាក់ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។