ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ
Mon,07 June 2021 (Time 02:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 130នាក់)

ដូនពេញ ៖ នៅរាត្រី ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះល្បាតត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្មដែលល្មើសនឹងការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ
ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយបានបិទអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន និងបានបន្តធ្វើការណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនឲ្យបន្តអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួនរហូតដល់មានគោលការណ៍ថ្មី ។
សូមចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩