ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
លោកស្រីវេជ្ជប​ណ្ឌិត​ឱ វណ្ណឌីន​៖យើងត្រូវ​អនុវត្តតាម​“​យុទ្ធសាស្រ្តផ្ការីក”
Wed,09 June 2021 (Time 02:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 151នាក់)

យុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយអនុវត្តតាម “យុទ្ធសាស្រ្តផ្ការីក”របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺត្រូវចាប់ផ្តើមពីរាជធានីភ្នំពេញឱ្យរួចរាល់ហើយបន្តទៅកាន់ខេត្តទាំង២៤បន្តទៀត។នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។បើតាមលោកស្រី ឱ វណ្ណឌីនសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថានឹងស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាមុន ដើម្បីបង្កើតភាពស៊ាំហើយបន្ទាប់មកនឹងផ្តោតទៅលើខេត្តដែលមានហានិភ័យឆ្លងខ្ពស់។ដូច្នេះហើយគ.វ.ក១៩នឹងអនុវត្តទៅតាមយុទ្ធសាស្រ្តនេះដោយក្នុងនោះគ.វ.ក១៩នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ បង្ហើយខណ្ឌដែលនៅសេសសល់ទាំង០៣ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដោយរំពឹងថាបងប្អូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងនឹងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា។យោងតាមផែនការមេរបស់គ.វ.ក១៩គឺនឹងបញ្ចប់ការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យបានចប់សព្វគ្រប់(ទាំងដូសទី០២)នៅក្នុងខែកក្កដាលោកស្រីបានមានប្រសាសន៍ថា“បន្ទាប់ពីចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញចប់ទាំង១៤ខណ្ឌរួចហើយយើងនឹងបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមពីលើនេះ គ.វ.ក១៩ និងសិក្សាពីលទ្ធភាពវ៉ាក់សាំងដែលនៅសល់ដើម្បីអាចចាក់ជូនដល់ស្រុកដែលមានរោងចក្រច្រើន នៅជុំវិញរាជធានីភ្នំពេញផងដែរ”។គិតត្រឹមយប់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១នេះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២ ៧៧០ ៤៣៧នាក់ បានចាក់វ៉ាក់សាំងដូស ទី០១រួចរាល់និងចំនួន២ ២៣៥ ១៤៨នាក់ បានចាក់ដូសទី០២រួចរាល់ ស្មើនឹង ២៧.៧០% នៃចំនួនប្រជាពលរដ្ឋគោលដៅចាក់វ៉ាក់សាំងសរុប ១០លាននាក់ ៕