ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ 088 94 00 798 / 085 464 494
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ប្រចាំខែឧសភា
Wed,09 June 2021 (Time 02:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 6នាក់)

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តធ្វើឡើងដើម្បី ដាក់ផែងការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និង ពង្រឹងលើវិធានការបង្កាប និងទប់ស្កាត់ឲ្យតឹងរឹង ចំពោះបទល្មើសនានា តាមបណ្តាក្រុង-ស្រុក ទាំងអស់ក្នុងខេត្តកណ្តាល។ 



ឯកឧត្តមអភិបាលខេត្តបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា តាមប្រព័ន្ធ Online Video Zoom កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោក ជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។



ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ខេត្តកណ្តាលនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋទូទៅ និងកម្មករ កម្មការី ទាំង១១ក្រុង-ស្រុក នាថ្ងៃទី១០ ខែមិថុនាខាងមុខនេះ ។ ចំពោះដំណើរចាក់វ៉ាក់សាំងនេះ ឯកឧត្តមបានស្នើឲ្យអជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវ រៀបចំទីតាំងសម្រាប់ធ្វើជាកន្លែងចាក់វ៉ាក់សាំងឲ្យបានសមស្រប ត្រូវធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ការសំខាន់គឺអាជ្ញាធរត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលចាក់វ៉ាក់សាំងឲ្យបានល្អប្រសើរ ត្រូវរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូនដល់ក្រុមគ្រូពេទ្យឲ្យបានល្អ ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាឧបករណ៍សម្ភារៈពេទ្យផងដែរ។ 



ឯកឧត្តមបានបញ្ចាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ទាំង១១ ក្រុង-ស្រុក នាពេលខាងមុខនេះ រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យចំនួន ៧០០នាក់ ស្មើនឹង ៧០ក្រុម ហើយរដ្ឋបាលខេត្តគ្រោងនឹងបន្ថែមគ្រូពេទ្យចំនួន ១៨០០ នាក់ទៀតផងដែរ ដើម្បីធ្វើឲ្យយុទ្ធនាការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអាចចាក់វ៉ាក់សាំងបានឆាប់រហ័ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។



ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់អជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការបំពេញតួនាទីភារកិច្ចបំរើប្រជាពលរដ្ឋប្រកបដោយស្មារតីមនសិការវិជ្ជាជីវ ទទួលខុសត្រូវខ្ពស់ក្នុងការងារ ដែលថ្នាក់លើប្រគល់ជូន ត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជាប្រចាំដើម្បីប្រសិទ្ធភាពការងារ។

វីដែអូ