ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឆាប់ៗខាងមុខនេះ​ស​ម្តេចហ៊ុន សែន​សម្រេចឲ្យចា​ក់វ៉ាក់​សាំង​កូវីដ-​១៩ជូ​នកុ​មា​រនិងយុ​វវ័យអា​យុពី១២ដល់​១៧ឆ្នាំ
Sat,17 July 2021 (Time 10:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 127នាក់)

ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុនសែននៅព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២១បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារនិងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខនេះ។ក្នុងសារសំឡេងនេះសម្តេចហ៊ុនសែនបានបញ្ជាក់ថាការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី១២ឆ្នាំទៅ១៧ឆ្នាំនេះជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ។ជាពិសេសការសិក្សានៅតាមសាលារៀនដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។
សម្តេចហ៊ុនសែនបានបញ្ជាក់ថា«ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារនិងយុវជន។ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀនដែលជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោកក៏ដូចជាកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ។ដូច្នេះពិតប្រាកដណាស់យើងមានតម្រូវការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ»។សម្តេចបានអំពាវនាវយ៉ាងដូច្នេះ«ខ្ញុំសូមឱកាសនេះអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារត្រៀមខ្លួន ដើម្បីនាំកូននាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ យើងចង់ឱ្យមានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានបិទសាលា ហើយឱ្យរៀនពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ។ រឿងនេះជាការខាតបង់មួយសម្រាប់យើង។ បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារនិងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ»។សម្តេចហ៊ុន សែន បានបញ្ជាក់ដែរថា ក្មេងអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំមានចំនួនប្រមាណ១លាន៩សែន ឬនិយាយជាលេខមូលស្មើនឹង២លាននាក់។ តាមរយៈចំនួននេះ កម្ពុជាត្រូវការវ៉ាក់សាំងប្រមាណ ៤លានដូសបន្ថែមទៀត។សម្តេចហ៊ុន សែន បានណែនាំទៅលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការលទ្ធកម្មវ៉ាក់សាំងឱ្យស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនក្មេងៗប្រមាណជា ២លាននាក់នេះ។សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងអាណាព្យាបាល ឱ្យនាំកូនៗទៅចាក់វ៉ាក់សាំង ដើម្បីទទួលបានកងការពារការវាយប្រហារពីជំងឺកូវីដ១៩។បើតាមសម្តេចតេជោ ហ៊ុន សែន ការចាក់សម្រាប់ក្មេងៗនេះ នឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងឈានទៅខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ទៀត។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថាតាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។បើទោះបីជាយ៉ាងណាសម្តេចក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»។កាលពីម្សិលម៉ិញ ក្រសួងសុខាភិបាលបានអោយដឹងថា, កំណើអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ មាន​ ៥៤,១៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។សូមបញ្ជាក់ថាសម្តេចតេជោហ៊ុនសែនបានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជូនក្មេងចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំនេះបានធ្វើឡើងតាមសារជាសំឡេងពិសេសមួយនាព្រឹកថ្ងៃសុក្រទី១៦ខែកក្កដាឆ្នាំ២០២១នេះ។ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។សូមរំឮកថាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាក្រសួងសូមប្រកាសច្រានចោលទាំងស្រុងនូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពីប្រទេសសឹង្ហបូរីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩រកឃើញថាកូវីដ-១៩មិនមែនជាវីរុសទេ។ប៉ុន្តែជាបាក់តេរីដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្មនិងបញ្ចូលឈាមបណ្ដាលឲ្យស្លាប់មនុស្សព្រមទាំងអាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាមនិងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើមព្រោះខួរក្បាលបេះដូងនិងសួតមិន អាចទទួលបានអុកស៊ីហ្សែនធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថាក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជា ព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គមនៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោកបាននិងកំពុងរងគ្រោះដោយការរាតត្បាត ពីវីរុសកូវីដ-១៩៕