ក្នុងពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេស ជប៉ុនជូនរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់ការរាលដាល ជំងឺកូវីដ-១៩ នាយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រមុខរាជរដ្ឋាភិបាកម្ពុជាសម្ដេចហ៊ុនសែនមានប្រសាសន៍ថាខ្ញុំមិនចង់បានមរតកឬមិនមរតកនោះទេ។តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺសុខុមាលភាពរបស់ប្រជាជនជីវិតរបស់ប្រជាជនត្រូវបានធានាហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិឬប្រជាធិបតេយ្យទេគឺសិទ្ធិរស់រានមានជីវិតដែលត្រូវតែទទួលបានមុនគេ។នេះជាដោយឆ្លើយតបចំពោះអ្នកធ្វើអត្ថាធិប្បាយមួយចំនួនដែលថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គឺជាមរតករបស់សម្តេចហ៊ុន សែន។សម្ដេចហ៊ុនសែនលើកឡើងថាមានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ហ៊ុន សែន គឺវ៉ាក់សាំង។ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ ត្រឡប់ទៅវិញថា «មរតកហ៊ុន សែន មិនមែនមានត្រឹមវ៉ាក់សាំងនោះទេមរតកហ៊ុន សែន បានយកប្រជាជន ចេញពីការស្លាប់ នៃថ្ងៃទី៧មករា ១៩៧៩ មរតក ហ៊ុន សែន ក៏បានយកប្រជាជនកម្ពុជាចេញផុតពីសង្គ្រាម នាំមកកាន់សន្តិភាពនិងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ» ហើយមរតក ហ៊ុន សែន នៅមានច្រើនទៀត។សម្ដេចហ៊ុនសែនបន្តថាដូច្នេះចង់អ្នកណានិយាយពីអ្វីក៏និយាយ ទិតៀនច្បាប់កម្ពុជាក៏ទិតៀនទៅចុះ តែច្បាប់របស់ កម្ពុជា គឺធ្វើដើម្បីការពាជីវិតមនុស្ស។ អ្នកចង់និយាយអ្វីគឺអ្នកនិយាយតាមចិត្តចង់ ។ក៏ប៉ុន្តែអ្វីដែលខ្ញុំបាន និងកំពុង ធ្វើ គឺការពារជីវិតប្រជាជនកុំឱ្យស្លាប់។ សម្តេចបានបន្តទៀតថា ទោះបីយើងខិតខំការពារ ។ក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្សមិនឱ្យស្លាប់បានទេរាប់ទាំងខ្លួនខ្ញុំផងដែរ។ដូច្នេះការរៀបចំការមឈូសដែលគេចាត់ទុកថាជាការប្រមាថតែខ្ញុំចាត់ទុកថាជាការគោរពរបស់ខ្ញុំចំពោះ សាកសពទាំងឡាយដែលបានស្លាប់ដោយកូវីដ-១៩។ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់នៅពេលដែលទទួលមរណភាពដោយកូវីដ-១៩ បែរជាត្រូវរុំនឹងកន្ទេលហើយយកទៅកប់ដោយគ្មានក្តារមឈូសឬយក ទៅបូជាដោយគ្មានក្តារមឈូសនោះទេ។នេះដែលខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ។ សម្តេចហ៊ុនសែនលើកឡើងថានៅក្នុងសង្គមខ្មែរយើងមនុស្សចាស់ច្រើនណាស់ដែលធ្វើកា្តរមឈូសខ្លួនឯងទុកដើម្បីពេលដែលស្លាប់ទៅមានក្តាមឈូស។ដូច្នេះខ្ញុំមិនមានកំហុសទៅលើបញ្ហាការរៀបចំឱ្យមានកន្លែងបញ្ចុះសាកសព មានឈាបនដ្ឋានសម្រាប់បូជា និងមានក្តារមឈូសសម្រាប់សាកសព។ សម្តេចតេជោថ្លែងឱ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ខាងមុខ សម្តេចនឹងពន្យល់ជូនប្រជាពលរដ្ឋកម្ពុជា នូវទង្វើរបស់សម្តេចពាក់ព័ន្ធនឹងទីកន្លែងបញ្ចុះសាកសព ទាក់ទងនឹងឈាបនដ្ឋាន សម្រាប់បូជាសព នឹងការដាក់ក្តារមឈូសនោះដែរ ដែលមានអ្នកខ្លះថាទីបំផុតវាសនាចុងក្រោយ បានត្រឹមក្តារមឈូស។ សម្តេចបន្ថែមថាវាជាការគួរដែលត្រូវអរគុណខ្ញុំ ដែលមានក្តាមឈូសសម្រាប់ផ្ដល់ឱ្យ រាប់ទាំងខ្មោចរបស់បងប្អូនអ្នកឯង តើឯងចង់ឱ្យបងប្អូនឯងស្លាប់ដោយគ្រាន់តែរុំកន្ទេលយកទៅកប់ ឬយកទៅដុត នេះជាការគោរពរបស់ខ្ញុំចំពោះ សាកសព។រហូតដល់ថ្ងៃទី២៤កក្កដា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៨៦០នាក់(ឆ្លងសហគមន៍៤៦៥និងនាំចូល៣៩៥)និងមានជាសះស្បើយ១០៧៤នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៧២១០៤នាក់និងចំនួនជាសះស្បើយសរុបកើន៦៤៥៤៨នាក់និងស្លាប់ថ្មី៣២នាក់សរុបស្លាប់១២៥៤នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ