ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្តេច​ហ៊ុន សែ​នប្រកាស​បើកយុទ្ធនា​​កា​រចាក់វ៉ាក់សាំ​ងជូន​ក្មេង​អាយុ​១​២-១៧ឆ្នាំ
Mon,26 July 2021 (Time 01:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 150នាក់)

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងនៅរាត្រីថ្ងៃសុក្រម្សិលម៉ិញនេះបានមានប្រសាសន៍ថា ដើម្បីឲ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យពីអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ បានប្រកាសផ្លាស់ប្តូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ១២-១៧ឆ្នាំពីថ្ងៃទី០៦ ខែសីហា មកថ្ងៃទី០១ខែសីហាឆ្នាំ២០២១វិញ។បើតាមសម្តេចហ៊ុនសែនសម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យនៅមន្ទីរពេទ្យកាល់ម៉ែតដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា)តែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗរបស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។នាពេលកន្លងទៅថ្មីៗនេះសម្តេច ហ៊ុន សែន បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំដើម្បីបង្កើតភាពសាំក្នុងសង្គមនិងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ។ជាពិសេសការបើកសាលារៀនឡើងវិញ។សម្តេចហ៊ុន សែនបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី១២ឆ្នាំទៅ១៧ឆ្នាំនេះជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថាតាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។បើទោះបីជាយ៉ាងណាសម្តេចក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕