ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើ ប្រភេទ ដើមក្ងោក ពូជផ្កាពណ៌លឿង ចាប់ពីរង្វង់មូលអូរចំបក ដល់វិមានឯករាជ្យ ក្នុងក្រុងដូនកែវ
Thu,29 July 2021 (Time 01:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

តាកែវ៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈខេត្តតាកែវ រួមជាមួយ លោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងអាជ្ញាធរក្រុង អញ្ចើញចូលរួមដាំ ដើមកក្ងោក ពូជផ្កាលឿង ចំនួន ៣០០ដើម ស្របតាមចិញ្ចើមផ្លូវជាតិ២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់វិមានឯករាជ្យ ដើម្បីលម្អរសោភ័ណ្ឌភាពទីក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ឱ្យកាន់តែមាន ភាពស្រស់បំព្រង។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ធ្វើការដាំកូនឈើជាប្រភេទដើមផ្កាក្ងោកនេះ វាធ្វើឱ្យនៅ អមសងខាងតាមដងផ្លូវនេះ គឺដើម្បីសោភណភាពនៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះវានឹង ធ្វើឱ្យតំបន់នេះមានសោភណ្ឌភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើននៅរដូវប្រាំង តែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ៕